ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អ្នកមើលការខុសត្រូវនៅកាស៊ីណូមួយកន្លែង ដែលមានឈ្មោះថា «សុខ គីមម៉េង តន់ហន់» ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្រោមដំបូលរោងដាក់រថយន្តមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចរោងសម្រាប់ដាក់រថយន្ត ដែលត្រូវដួលរលំជាយូរមកហើយ ជាប់នឹងកាស៊ីណូ «តន់ហន់» ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

បើតាមនគរបាលប៉ុស្ដិ៍ បានធ្វើការអះអាងជាបឋមឱ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ ចាន់ ត្រា អាយុ៤១ឆ្នាំ រស់នៅរាជធានីភ្នំពេញ តែបានមកធ្វើការនៅកាស៊ីណូ «តន់ហន់» នេះជាយូរឆ្នាំមកហើយ។ ប៉ុន្តែអ្នកមើលការខុសត្រូវនៅកាស៊ីណូរូបនេះ បានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មកម្ល៉េះ ដោយមិនដឹងថា តើនៅទីណានោះទេ? លុះដល់ព្រឹកថ្ងៃទី២០ ខែសីហានេះ ស្រាប់តែប្រទះដេកស្លា.ប់នៅក្រោមដំបូលរោងដាក់រថយន្តនេះតែម្ដង។

បើទោះជាបែបណា សា.កស.ពជនរងគ្រោះនៅមិនទាន់ត្រូវបានអនុញ្ញាតអោយក្រុមសាច់ញាតិទទួលយកទៅធ្វើបុណ្យឡើយ គឺរង់ចាំនគរបាលខេត្ត មកធ្វើកោសល្យវិនិច្ច័យសិន ដើម្បីចង់ដឹងថា តើមូលហេតុអ្វីបានជាស.ពជនរងគ្រោះមកដេកស្លា.ប់នៅរោង ដែលគេដាក់រថយន្តទៅវិញ?
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត។


ចែករំលែកព័តមាននេះ