ឆេះម៉ូតូ១គ្រឿងទើបទិញផ្អើលបន្ទប់ជួល តែបងម្ចាស់ម៉ូតូ និងអ្នកជិតខាង ប្រាប់មូលហេតុផ្សេងគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឃ្លីកមួយគ្រឿងត្រូវបុរសម្នាក់ទើបទិញមកថ្មីៗ ស្រាប់តែត្រូវភ្លើងឆាបឆេះ
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឃ្លីកមួយគ្រឿងត្រូវបុរសម្នាក់ទើបទិញមកថ្មីៗ ស្រាប់តែត្រូវភ្លើងឆាបឆេះ
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឃ្លីកមួយគ្រឿងត្រូវបុរសម្នាក់ទើបទិញមកថ្មីៗ ស្រាប់តែត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់អ្នកជួលបន្ទប់ជិតខាងជួយពន្លត់ កាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែងម្តុំជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូគ្រឿងដែលត្រូវភ្លើងឆាបឆេះនោះម៉ាកឃ្លីក ពណ៌ខ្មៅ ស្លាកលេខត្រូវម្ចាស់ម៉ូតូកាច់ចេញ ខណៈកំពុងឆាបឆេះ ។
តាមប្រភពព័ត៌មានពីបងម្ចាស់ម៉ូតូឆេះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនប្រុសគាត់បាននាំគាត់ទៅទិញម៉ូតូម៉ាកឃ្លីកមួយគ្រឿងបានជិះម៉ូតូមកដល់បន្ទប់ជួល ដោយយកម៉ូតូថ្មីដាក់ចូលទៅក្នុងបន្ទប់ ហើយម៉ូតូប្អូនទុកមុខបន្ទប់ជួល ។ បន្ទាប់មកស្រាប់តែឆេះម៉ូតូប្អូនរបស់គាត់យ៉ាងសន្ធោសន្ធៅនឹងឆេះខោអាវបងប្អូនជិតខាងដែលហាលនៅមុខបន្ទប់ជួលអស់ជាច្រើនផងដែរ ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ម៉ូតូដែលឆាបឆេះមានបងប្អូនប្រជាពលរដ្ឋនាំគ្នាត ទុយោ ដើម្បីបាញ់ពន្លត់ភ្លាមៗតែមិនអាចទប់ស្កាត់បានទេគឺម៉ូតូឆាបឆេះខូចខាតស្ទើរទាំងស្រុងទៅហើយ ។
ក្រោយកើតហេតុ មានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ចុះទៅកន្លែងកើតហេតុបានសួរនាំ បងម្ចាស់ម៉ូតូប្រាប់ថាសង្ស័យឆ្លងចរន្តបណ្តាលឲ្យឆេះ ។ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងបានលួចខ្សឹបប្រាប់ថា មិនមែនឆ្លងចរន្តទេ មកពីម្ចាស់ម៉ូតូចាក់សាំងហើយជក់បារី ទើបបណ្តាលឲ្យឆាបឆេះតែម្តង ៕
ចែករំលែកព័តមាននេះ