រញ្ជួយដីកម្លាំង6,1រីស្ទ័រនៅព្រំដែនចិន-រុស្ស៊ី
មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនរាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំង៦,១រីស្ទ័រ បាន កើតមានកាលពីថ្ងៃទី១១ ឧសភា វេលាម៉ោង២៣ និង២៦នាទីម៉ោងនៅក្រុងប៉េកាំងក្នុងតំបន់ព្រំដែនមួយរវាងចិន និងរុស្ស៊ី ។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះនៅជម្រៅ៥៦០គ.ម ស្ថិតនៅកន្លែងមួយចម្ងាយ៨០គ.ម ពីទីប្រជុំជនស្រុកហ៊ុនជុន និងចម្ងាយ១៤០គ.ម ពីទីក្រុងយ៉ានជី ក្នុងខេត្តជីលីន ។
តំបន់នេះធ្លាប់រងការប៉ះពាល់ជាច្រើនលើកដោយសារការរញ្ជួយដី មានកម្លាំង៦ និង៧រីស្ទ័រ ក៏ប៉ុន្តែក្នុងការរញ្ជួយដីលើកនេះ ពុំមានសេចក្តីរាយការណ៍ណាមួយពីជនរងគ្រោះ ឬការខូចខាតឡើយ
ចែករំលែកព័តមាននេះ