សោកស្តាយ! អគ្គីភ័យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង នៅស្រុកសំរោងទង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសារតែទុស្សេ
ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសារតែទុស្សេ
ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសារតែទុស្សេខ្សែភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិត្រពាំងកាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា មានករណីអគ្គីភ័យឆេះផ្ទះ១ខ្នងសង់អំពីឈើលើ ថ្មក្រោម មានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ មានម្ចាស់ផ្ទះឈ្មោះ ផុន ពៅ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ទេព គន្ធា អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពខាងលើបានឱ្យដឹងថា ករណីខាងលើនេះបណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្តិដូចជា ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង អង្ករ100គីឡូក្រាម ស្រូវ១០បេ (សរុប៥០០គីឡូក្រាម) មាសទម្ងន់៣ជី ប្លាទីនទម្ងន់៥ជី លុយ១លានរៀល ប្លង់ដី(រឹង)ដីស្រែ១០ប្លង់ ប្លង់ផ្ទះ១ប្លង់ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញបត្រ ទូទឹកកក១គ្រឿង គ្រែ២ ពូក៤ ទូខោអាវ២ តុ៣ កង្ហា៤គ្រឿង ទូរទស្សន៍១គ្រឿង ប័ណ្ណ បសសចំនួន3 ប័ណ្ណវ៉ាក់សាំង៤ កង់២គ្រឿង និងប៉ៅអ៊ី១ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះស្រុកសំរោងទង១គ្រឿង ការិយាល័យ២គ្រឿង ក្រុងច្បារមន១គ្រឿង ប្រើទឹកអស់ចំនួន៤រថយន្ដ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ៕
ចែករំលែកព័តមាននេះ