រញ្ជួយដីនៅអេស្ប៉ាញស្លា.ប់យ៉ាងតិច10នាក់
មនុស្សយ៉ាងតិច១០នាក់បានត្រូវស្លា.ប់ក្នុងការរញ្ជួយដីមានកម្លាំង ៥,១រីស្ទ័រ កាលពីថ្ងៃទី១១ ឧសភា នៅភាគអាគ្នេយ៍អេស្ប៉ាញបង្កឱ្យមានការជ្រួលច្របល់ក្នុងទីក្រុង LORCA ជាកន្លែងដែលអគារជាច្រើនត្រូវបាក់ ។ ការរញ្ជួយ ដីនោះកើតមានបន្ទាប់ពីការរញ្ជួយដីលើកទីមួយ មានកម្លាំង៤,៤រីស្ទ័រមុននេះ ។ ក្នុងវិថីទាំងឡាយនៃទីក្រុងនេះដែលរាយប៉ាយដោយកំទេចបាក់បែករូបភាព នានាតាមទូរទស្សន៍បង្ហាញពីអគារដែលរងការបំផ្លាញជញ្ជាំងផ្ទះបែកបាក់ រថយន្តត្រូវបំផ្លាញក្រោមគំនរបាក់បែក ។
ចែករំលែកព័តមាននេះ