ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កូរ៉េ​ដឹក​​ទឹកកក​​បោះពួយ​បុក​របាំង​ចែកផ្លូវ​ខ្ទេច​មុខ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ដឹក​ទឹកកក​​១គ្រឿង​បាន​បោល​បុក​របាំង​ចែកផ្លូវ​​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទេច​ផ្នែកខាង​មុខ ប៉ុន្ដែមិន​បណ្ដាល​ឱ្យ​រង​របួស​ដល់​មនុ​ស្ស​ជិះ​លើ​រថយន្ដ​ទេ ។ ករណី​នេះ​កើត​ទ្បើ​ង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រថ្ងៃ​ទី​១១ ឧសភា​ នៅ​មុខ​វត្ដ​ទឹកថ្លា​តាម​ដង​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ

រាជ​ធានី​ភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ដឹក​ទឹកកក​​១គ្រឿង​បាន​បោល​បុក​របាំង​ចែកផ្លូវ​​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទេច​ផ្នែកខាង​មុខ ប៉ុន្ដែមិន​បណ្ដាល​ឱ្យ​រង​របួស​ដល់​មនុ​ស្ស​ជិះ​លើ​រថយន្ដ​ទេ ។ ករណី​នេះ​កើត​ទ្បើ​ង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រថ្ងៃ​ទី​១១ ឧសភា​ នៅ​មុខ​វត្ដ​ទឹកថ្លា​តាម​ដង​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

អ្នក​បើក​បរ​និយាយ​​ថា​ ការ​បុករបាំង​ចែក​ផ្លូវ​មក​ពី​គេ​បើករថយន្ដ​គេច​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​បញ្ច្រាសគ្នា ខណៈ​ពេលបម្រុងបត់​ឆ្វេង ប៉ុន្ដែ​ប៉ូលិស​ដែល​​ទៅ​ដល់​កន្លែង​កើត​ហេតុ​សន្និដ្ឋាន​ថា​មក​ពី​បើក​​លឿន​​ ទើប​ជ្រុល​ចង្កូត​​ទៅ​បុក​របាំ​ង​ចែកផ្លូវបណ្ដាល​ឱ្យ​របេះ​ខ្ទាត​ចេញពី​គ្នា​ចំនួន​២​ផ្ទាំង​ ព្រម​ទាំង​បណ្ដាលឱ្យ​របាំ​​ងថ្ម​ចំនួន​១០​ទៀត ​ត្រូវ​ប្រេះ​ ​។ អ្នក​បើក​បរ​បន្ដ​ថា ​គេ​​បើក​រថយន្ដ​ពី​កើតទៅ​លិច ស្រាប់តែ​ដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​១​គ្រឿង​ជិះប​ញ្ច្រាស និង​១​គ្រឿ​ងទៀត​ជិះ​ស្របទិសគ្នា ហើយ​នៅ​ពេលគេប្រុង​បត់​​រថយន្ដ​ ក៏​វាក់​នឹង​ម៉ូតូ​ទាំង​២​​នោះ​បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ចែកផ្លូវ​តែ​ម្ដង ​។

អ្នកបើកបរ​ឈ្មោះ​ហ៊ា​ង ចាន់​ណា​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មានទីលំនៅនៅ​ស្រុក​ព្រៃឈ​រខេត្ដ​កំពង់ចាម សព្វ​ថ្ងៃ​បើករថយន្ដដឹក​ទឹកកក​ឱ្យ​ថៅកែ​ឈ្មោះ​គ្រី​នៅ​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ ។ ​រថយន្ដ​បង្ក​ត្រូវប៉ូលិស​ចរាចរអូស​យក​ទៅ​រក្សា​​ទុក​នៅ​ស្នងការដ្ឋានរាជធានី​ ដើម្បីដោះ​ស្រាយ ៕