ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​អាជ្ញាធរ​ខណ្ឌចំការមន រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន នៅ​ជុំវិញ​វិមាន​រដ្ឋសភា

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌចំការមន រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន អោយ​បាន​ល្អ​ប្រសើរ…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌចំការមន រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន អោយ​បាន​ល្អ​ប្រសើរ នៅ​ជុំវិញ​វិមាន​រដ្ឋសភា ខណៈ​ដែល​កិច្ចប្រជុំ​សភា នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២១ សីហា ខាង​មុខ​នេះ​។

ការ​ណែនាំ​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​ជុំវិញ​វិមាន​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣​នេះ ។

លោក ឃួ​ង ស្រេង ខណៈ​ពេល​ចុះ​ពិនិត្យ​នោះ បាន​ធ្វើការ​ណែនាំ​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌចំការមន ដែល​ជា​ម្ចាស់​មូលដ្ឋាន ត្រូវ​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ​បរិស្ថាន នៅ​ជុំវិញ​វិមាន​រដ្ឋសភា អោយ​បាន​ស្អាត ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ពេល​នេះ​តទៅ ព្រោះថា កិច្ចប្រជុំ​សភា និង​ការ​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ និង​២២ ខែសីហា​នេះ​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ សីហា កន្លង​មកនេះ លោក​ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​ណែនាំ​រួច​ម្តង​ហើយ ដោយ​ជម្រុញ​អោយ​អាជ្ញាធរ​ខណ្ឌ ដែល​មាន​រដ្ឋសភា និង​បរមរាជវាំង នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​តែ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​អោយ​បាន​ល្អ ជាមួយនឹង​ការ​រក្សា​អោយ​បាន​នូវ​សន្តិសុខ​ខ្ពស់​បំផុត នៅ​ទីតាំង​ទាំង​២​នេះ សម្រាប់​ថ្ងៃ​ទី​២១ និង​២២ សីហា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ