ឡានរាប់រយគ្រឿងកកស្ទះនៅចំនុចផ្លូវបា.ក់ស្រុតខេត្តមណ្ឌលគិរី ខណៈផ្លូវវាងថ្មីមិនអាចចរាចរណ៍បាន
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តរាប់រយគ្រឿងត្រូវកកស្ទះនៅ
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តរាប់រយគ្រឿងត្រូវកកស្ទះនៅ
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តរាប់រយគ្រឿងបានកកស្ទះនៅចំនុចផ្លូវបា.ក់ស្រុតអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ សីហា ២០២៣ នេះ ខណៈផ្លូវវាងថ្មីមិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់យ៉ាងជោកជាំ ។
កាលពីព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ នេះដែរ អភិបាលខេត្តមណ្ឌលគិរិ បានចុះពិនិត្យនិងបញ្ជាផ្ទាល់គ្រឿងចក្រកាយសម្រួលរំដោះការកកស្ទះ តែបញ្ហាផ្លូវវាងនៅតែពិបាកសម្រួល ដូច្នេះអភិបាលខេត្តបានឲ្យក្រុមគ្រឿងចក្រ កាយដីកិនបង្ហាប់ផ្លូវមួយច្រកសម្រាប់រថយន្តតូចៗឆ្លងកាត់តាមផ្លូវដែលបានបា.ក់ស្រុតនោះជាបណ្តោះអាសន្ន ខណៈរថយន្តដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរតាមផ្លូវវាងថ្មី ព្រោះមានគ្រឿងចក្ររង់ចាំជួយអូស បើសិនជាប់ផុង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ