ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កើត ឆែ ណែនាំ​​មន្ត្រី​មាន​ឥរិយា​បទ​ល្អ បំរើសេវា​ជូន​ពលរដ្ឋ​ឱ្យ​​កាន់តែ​ល្អ និង​ទាន់​ពេលវេលា

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ណែនាំ​អោយ​

​រាជធានី​ភ្នំពេញ ៖ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ណែនាំ​អោយ​មន្ត្រី​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​មាន​ឥរិយា​បទ​ល្អ ជាមួយ​និង​បំរើសេវា ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ និង​ទាន់​ពេលវេលា សំដៅ​ធ្វើ​យ៉ាងណា​អោយ​ពួក​គាត់​ជឿ​ទុកចិត្ត​មក​លើ​មន្ត្រី​របស់​យើង​។

ការ​ណែនាំ​បែប​នេះ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣​នេះ ខណៈ​លោក​អញ្ជើញ​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង «​វគ្គ​បណ្តុះបណ្តាល ស្ដី​ពី​ការ​បណ្ដុះ​ផ្នត់គំនិត និង​ឥរិយាបថ​វិជ្ជមាន​របស់​បុគ្គលិក ក្នុង​ការ​បំពេញការងារ​» នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ការ​ចែករំលែក​អំពី​វិធីសាស្ត្រ នៃ​ការ​បណ្ដុះ​ផ្នត់គំនិត​វិជ្ជមាន ក្នុង​ទីកន្លែង​បំពេញការងារ ជូន​ដល់ បុគ្គលិក​-​មន្ត្រីរាជការ​ទាំងអស់ ឱ្យ​ខិតខំ​បំពេញ​តួនាទី​-​ភារកិច្ច​របស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ៗ ស័ក្តិ​សមជា​ប្រតិបត្តិ​ករ​សេវា​សាធារណៈ និង​ជា​មន្ត្រី ពោរពេញ​ដោយ​គុណសម្បត្តិ ចំនួន​៤​យ៉ាងនោះ​គឺ ឆន្ទៈ​ម្ចាស់​ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និង​វប្បធម៌​សេវា​សាធារណៈ​។

លោក​បន្ត​ថា តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ធាតុ​ចូល​បន្ថែម​អំពី​វិធីសាស្ត្រ និង របៀបរបប​នៃ​ការ​គ្រប់គ្រង​អង្គភាព និង​បុគ្គលិក​-​មន្ត្រីរាជការ ក្រោម​ឱវាទ សំដៅ​ធ្វើ​យ៉ាងណា​ធានា នូវ​ប្រសិទ្ធភាព ការងារ​ផង និង​សុខដុម​នី​យ​កម្ម ក្នុង​អង្គភាព​ផង​។ វគ្គ​បណ្តុះបណ្តាល​នេះ ក៏​នឹង​រួម ចំណែក​ផ្តល់​ជូន​បុគ្គលិក​-​មន្ត្រីរាជការ​ទាំងអស់ នូវ​អានុភាព ថាមពល ភាព​ស្វាហាប់ គំនិត​វិជ្ជមាន និង​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន ព្រោះថា​បុគ្គលិក​-​មន្ត្រីរាជការ គឺជា​កោសិកា​របស់​ស្ថាប័ន និង​ទ្រទ្រង់​ដង្ហើម ស្ថាប័ន ឱ្យ​ដំណើរការ​ទៅ​ប្រកបដោយ​ចីរភាព ស្ថិរភាព និង​និរន្តរភាព​។

លោក​ន្ថែ​ម​ថា សា្ថ​ប័ន​មួយ​ដំណើរការ​ទៅ​បាន លុះត្រាតែ​ថ្នាក់ដឹកនាំ ជា​បុគ្គល​ដែល​មាន​សមត្ថភាព សុខភាព និង​ព្រហ្ម​វិហារធម៌ រីឯ​បុគ្គលិក ត្រូវជា​បុគ្គល​ដែល​មានចំណេះ​ដឹង ជំនាញ ខិតខំ​តស៊ូ សំភី​ការងារ និង​ត្រូវ​គោរព​នូវ​រាល់​អនុសាសន៍ និង ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ នោះ​ទើប​យើង​អាច​ទទួល​បាន​នូវ «​សុខដុម​នី​យ​កម្ម​»​។ លោក​សូម​អោយ​មន្ត្រី​ដែល​ទទួល​ការ​ផ្តល់​សេវា ត្រូវ​តែ​មាន​លក្ខណ​ទន់ភ្លន់​ចំពោះ​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ពួក​គាត់​មក​ទទួល​សេវា ហើយ​ការ​ផ្តល់​សេវា​នេះ ត្រូវ​តែ​លឿន ដើម្បី​អោយ​ពួក​គាត់​ជឿ​ទុកចិត្ត​មក​លើ​មន្ត្រី​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ