ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១៧​ខែ

8 ខែ មុន

បរទេស ៖ ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១៧​ខែ​ចុង​ក្រោយ បើ​ធៀប​នឹង​

បរទេស ៖ ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១៧​ខែ​ចុង​ក្រោយ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នេះ ដែល​នេះ​បាន​បង្ហាញ​អំពី​វិបត្តិ​កាន់តែ​ខ្លាំង​ឡើង នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​រុ​ស្ស៊ី តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច ព្រមទាំង​ការ​ធ្លាក់​ចុះ នៃ​ប្រាក់​ចំណូល​លើ​ការ​នាំ​ចេញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០២៣​។

ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​បាន​បាត់បង់​ជិត ៤០% នៃ​តម្លៃ​របស់​វា​នៅ​ក្នុងឆ្នាំនេះ ដោយ​អត្រា​ប្តូរ​ប្រាក់ ១០០​រូ​ប្លិ៍​រុ​ស្ស៊ី​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ស​ន្ទ​ស្សន៍​ជួញដូរ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ ដែល​នេះ​បង្ហាញ​ថា សង្គ្រាម​ឈ្លា​ន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឱ្យ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី គឺជា​សូចនាករ​អវិជ្ជមាន​មួយ​នៅ​ក្នុង​ចំណោម​សូចនាករ​អវិជ្ជមាន​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​សេដ្ឋកិច្ច​រុ​ស្ស៊ី សូ​ម្បី​តែ លោក​ប្រធានាធិបតី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន បាន​ទទូច​ថា ទណ្ឌកម្ម​របស់​លោក​ខាងលិច កំពុង​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​។

Sheets of the newly designed Russian 100-rouble banknotes are seen at the Goznak printing factory in Moscow, Russia July 6, 2022. Moscow News Agency/Handout via REUTERS

ដោយឡែក​ប្រភព​ពី​សារព័ត៌មាន CNBC នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០២៣ បានឱ្យ​ដឹង​ថា លោក Maxim Oreshkin ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ពូ​ទី​ន បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Tass របស់​រុ​ស្ស៊ី​ថា ការ​ធ្លាក់​ថ្លៃ​នឹង​មាន​លក្ខណៈ​ធម្មតា នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។ បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ភាព​ទន់ខ្សោយ នៃ​ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ និង​ប៉ះពាល់​យ៉ាង​អវិជ្ជមាន​ដល់​ប្រាក់​ចំណូល​ពិតប្រាកដ​របស់​ប្រជាជន​»​។

ធនាគារកណ្តាល​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ បាន​បញ្ឈប់​ការ​ទិញ​រូបិយប័ណ្ណ​បរទេស សម្រាប់​រយៈពេល​ដែល​នៅ​សល់​នៃ​ឆ្នាំ​នេះ ក្នុង​ការ​ដេញថ្លៃ ដើម្បី​រក្សា​រូបិយប័ណ្ណ​រុ​ស្ស៊ី ដែល​កំពុង​ជំរុញ​ឱ្យ​មានការ​ភ័យ​ខ្លាច នៃ​ការ​កើនឡើង​អតិផរណា ខណៈ​ប្រទេស​រុ​ស្ស៊ី ព្យាយាម​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​បង្កើន​ការ​ប្រឈម​មុខ​នឹង​ភាព​ឯកោ រួម​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ