ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ២​នាក់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម និង​​ឆ្លងខេត្តទៀត ត្រូវ​អស់លក្ខណ៍​

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជា​មុខសញ្ញា​ចោរលួច​យ៉ាង​សកម្ម ឆ្លងខេត្ត​ផង​នោះ ត្រូវ​

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជា​មុខសញ្ញា​ចោរលួច​យ៉ាង​សកម្ម ឆ្លងខេត្ត​ផង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្រោយ​ធ្វើ​សកម្ម​ភាព​លួច​បាន​សម្រេច​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​​នេះ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនទាំង​​២នាក់​ខាងលើ​​នោះ ​ម្នាក់​ឈ្មោះ នាង ភ​ស្ដ័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​(​ជា​មុខសញ្ញា​លួច​) រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ម៉ូតូ​ផ្សេង មក​សាកសួរ​នៅ​អធិការដ្ឋាន​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ម៉ូតូ ដែល​ខ្លួន​កំពុង​ជិះ​ខាងលើ​នេះ គឺ​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ពី​ចំណុច​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្រោយ​វត្ត​វាល​មាស ជិត​ផ្សារ​វាល​រិញ ស្ថិត​ក្នុង​ឃុំ​វាល​រិញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ​ជនសង្ស័យ​បាន​សារភាព​ទៀត​ថា​ ​ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ឈឺ​ន ទីណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទី​១(​ហៅ​សម្បុកចាប​) ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​គឺ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច​ចំនួន​២​លើក​ផង​ដែរ​។

​តាម​ប្រភព​បាន​បន្ត​ទៀត​ថា ​លើក​ទី​១-​ជនសង្ស័យ​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៣ ចំណុច​ផ្សារ​តា​ឡា​ត ឃុំ​អូរ ស្រុក​ភ្នំស្រួច លួច​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Scopy ពណ៌​ស ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ យក​ទៅ​លក់​នៅ​ផ្សារ​វាល​រិញ ខេត្ត​ព្រះ​សីហ​នុ​។

លើក​ទី​២​-នៅ​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ​២០២៣ ចំណុច​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច លួច​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1S-6561 លួច​យក​ទៅ​លក់​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន ​វត្ថុ​តាង​ដកហូត​រួម​មាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង និង​​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ត្រូវ​នាំ​ទៅ​​កាន់​​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ