ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមឡាន​Off-Roadនិង​Off-Road CamCar Racing Performance​នឹង​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុម​រថយន្ត Off-Road គោព្រៃ​មណ្ឌលគិរី និង​ក្រុម​រថយន្ត Off-Road CamCar Racing Performance​…

ខេត្តមណ្ឌលគិរី ៖ ក្រុម​រថយន្ត Off-Road គោព្រៃ​មណ្ឌលគិរី និង​ក្រុម​រថយន្ត Off-Road CamCar Racing Performance​ បាន​ទៅ​ចូលរួម​ប្រ​កួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ខេត្ត​ដាក់​ឡាក់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ សីហា ដល់​ថ្ងៃ​ទី​១៧ សីហា ២០២៣ ។

លោក ទូច រស្មី ប្រធាន​ក្លិប រថយន្ត Off-Road គោព្រៃ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ការ​អញ្ជើញ​ពី​គណៈកម្មការ​ប្រ​កួត​នៅ​ប្រទេស​វៀតណាម លោក​បាន​សហការ​ជាមួយ​ក្រុម​រថយន្ត Off-Road CamCar Racing Performance ដឹកនាំ​យក​រថយន្ត​ចំនួន​ពីរ​គ្រឿង ដើម្បី​ចូលរួម​ប្រ​កួត​ជា​លក្ខណៈ​អន្តរជាតិ​។ ការ​ចេញដំណើរ​ទៅ​ប្រ​គួ​ត​នេះ ក្រុម​លោក​បាន​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​ភាគី​ដាក់​ដាំ ឆ្ពោះទៅ​ទីលាន​ប្រ​គួ​ត​ដែល​មាន​ចម្ងាយ​ប្រមាណ​១៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ សីហា ២០២៣ ។

លោក ទូច រស្មី បាន​បន្ត​ថា ក្រុម​រថយន្ត off-road គោព្រៃ​មណ្ឌលគិរី និង​ក្រុម​រថយន្ត Off-Road Cam​Car Racing Performance កាលពីដើម​ឆ្នាំ​២០២៣ ធ្លាប់​បាន​សហការ​រៀបចំ​ការ​ប្រ​គួ​ត​ប្រណាំង​រថយន្ត​ខ្នាត​អន្តរជាតិ បាន​យ៉ាង​ជោគជ័យ នៅ​ទីលាន​១២​ម៉ូតូ​ផាត និង​ទទួល​បាន​គាំទ្រ​ពី​មហាជន ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​ជា​ខ្លាំង ។

ថ្លែង​ទៅ​កាន់​ក្រុម​កីឡាករ​ប្រណាំង​រថយន្ត​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី លោក ស៊ន សា​រុន អភិបាលខេត្ត​មណ្ឌលគិរី​ស្តីទី បាន​លើកទឹកចិត្ត​ក្រុម​កីឡាករ និង​អ្នកចូលរួម​គាំទ្រ ដែល​ចំណាយ​ពេលវេលា​ចូលរួម​ប្រ​គួ​ត​នៅ​ប្រទេស​វៀតណាម ឲ្យ​ទទួល​បាន​ជោគជ័យ​១០០% នាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ។

លោក ស៊ន សា​រុន បន្ថែម​ថា ទោះបី​កីឡាប្រណាំង​រថយន្ត​ឆ្លង​ឧបសគ្គ មិនមែន​ជា​កីឡា​បែប​ប្រពៃណី​របស់​ខ្មែរ ប៉ុន្តែ​បច្ចុប្បន្ន​កីឡា​ប្រភេទ​នេះ ទទួល​បាន​ប្រជាប្រិយភាព​ពី​មហាជន​គ្រប់​ស្រទាបវណ្ណៈ ដែល​ជា​ឱកាស​បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរ ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​កម្សាន្ត ក្នុង​ខេត្តមណ្ឌលគិរី​ច្រើន នៅ​ពេល​មានកម្ម​វិធី​ប្រ​គួ​ត​ក្នុង​ខេត្ត ដោយ​បាន​ហុច​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ក្រាស់ក្រែល​។

លោក ឡ​យ ភា​ឡី ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​ចូលរួម​ប្រ​គួ​ត​ប្រណាំងប្រជែង​នៅ​ក្នុង​ព្រឹត្តិការ​ណ៏​ខ្នាត​អន្តរជាតិ នៅ​ឯ​ប្រទេស​វៀតណាម មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ អាច​យកជ័យ​ជ​ន្នះ​នាំ​យក​ពានរង្វាន់​ពី​ការ​ប្រ​គួ​ត​មួយ​នេះ បង្ហាញ​ឲ្យ​អន្តរជាតិ​បានឃើញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កូន​ខ្មែរ ។ សូម​បញ្ជាក់​ថា រថយន្ត​សម្រាប់​ការ​ប្រ​គួ​ត​ក្នុង​កម្មវិធី​ខាងលើ​មាន​ចំនួន​ពីរ​គ្រឿង ចំណែក​រថយន្ត​ដែល​ត្រូវ​ចូលរួម​អម​មាន​ចំនួន​៦​គ្រឿង និង​មនុស្ស​ចំនួន​១៨​នាក់ បូក​រួម​ទាំង​ក្រុម​កីឡាករ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ