ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករ​ដ្ឋ​មន្ត្រី​លីប៊ី​ចោទអូតង់​ថា រំលោ.ភ​បំពានលើ​ធម្ម​នុញ្ញ​អ.ស.ប

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​លីប៊ី​​ JANA ​រាយការណ៍​​ថា នាយករដ្ឋ​មន្ត្រី​លីប៊ី លោកអាល់ បាក់ដាឌី ​អាលី អាល់ ម៉ាមូឌី ​បានបរិហារ​កាលពីថ្ងៃទី១០ ឧសភា ​ចំពោះ​​ការ​វាយប្រហារ​​ប្រទេស​លោក​របស់អង្គ​ការ​អូតង់ ដោយ​ចាត់​ទុក​ការ​វាយ​ប្រហារ​​​នេះ​ថា ជា​ការ​រំលោ.ភ​​បំពាន​លើ​ធម​្ម​នុញ្ញ អ.ស.ប ​។ លោក​អាល់ម៉ា មូឌី ​បាន​ធ្វើការ​ថ្កោល​ទោ​ស​នេះ ដោយ​ទូរស័ព្ទប្រាប់​ដល់អគ្គ​លេខាធិការ​អ.ស.បលោកបានគី​មូន និង​នាយករដ្ឋ​មន្ត្រី​ក្រិក ​​លោក GEORGE PAPANDREOU ពី​ផល​​វិបាក​ធ្ងន់ធ្ងរ​ទាំង​ឡាយ​នៃការ​វាយប្រហារ​​របស់​អូតង់ ។

ទីភ្នាក់​ងារ​ព័ត៌​មាន​លីប៊ី​​ JANA ​រាយការណ៍​​ថា នាយករដ្ឋ​មន្ត្រី​លីប៊ី លោកអាល់ បាក់ដាឌី ​អាលី អាល់ ម៉ាមូឌី ​បានបរិហារ​កាលពីថ្ងៃទី១០ ឧសភា ​ចំពោះ​​ការ​វាយប្រហារ​​ប្រទេស​លោក​របស់អង្គ​ការ​អូតង់ ដោយ​ចាត់​ទុក​ការ​វាយ​ប្រហារ​​​នេះ​ថា ជា​ការ​រំលោភ​​បំពាន​លើ​ធម​្ម​នុញ្ញ អ.ស.ប ​។ លោក​អាល់ម៉ា មូឌី ​បាន​ធ្វើការ​ថ្កោល​ទោ​ស​នេះ ដោយ​ទូរស័ព្ទប្រាប់​ដល់អគ្គ​លេខាធិការ​អ.ស.បលោកបានគី​មូន និង​នាយករដ្ឋ​មន្ត្រី​ក្រិក ​​លោក GEORGE PAPANDREOU ពី​ផល​​វិបាក​ធ្ងន់ធ្ងរ​ទាំង​ឡាយ​នៃការ​វាយប្រហារ​​របស់​អូតង់ ។
នាយករដ្ឋ​មន្ត្រី​លីប៊ី​ថ្លែងថា​​ ការវាយប្រហារ​តាម​អាកាស​របស់​ពួកសម្ព័ន្ធមិត្ត​​ដឹកនាំដោយ​អូតង់ច្បាស់ណាស់ ​​ធ្វើ​ហួសពី​អាណត្តិ​របស់​អ.ស.ប ហើយ ជាការរំលោភ​បំពាន​មួយ​លើ​ច្បាប់​​​អន្តរ​ជាតិ​​ និងធម្មនុញ្ញ​​អ.ស.ប។ លោក​ចាត់ទុក​សកម្ម​ភាព​របស់អូតង់​ថា ជាការរំលោភ​​យ៉ាង​ធ្ងន់ធ្ងរ​​​និងជា​ការ​​ឈ្លានពាន​​ប្រឆាំង​​ប្រជា​ជន​លីប៊ី ។
លោក​អាល់ម៉ា មូឌី ​ក៏​ទូរស័ព្ទ​​ទៅកាន់​រដ្ឋ​​មន្ត្រី​​ការ​បរទេស​​​ប៊ុលហ្គារី​ផង​ដែរ ។ សកម្ម​ភាព ​ការទូត​នោះ​របស់នាយករដ្ឋ​មន្ត្រី​​លីប៊ី​ធ្វើឡើង​​បន្ទាប់ពីការ​វាយប្រហារ​​របស់​អូតង់​​លើក្រុង​​ទ្រីប៉ូ​លី នាពេល​យប់មក ។ ​អគារ​រដ្ឋាភិបាល​​មួយ​រង​ការ​ទម្លាក់​គ្រាប់បែក​ត្រូវបានបំផ្លាញ​ហើយ​ប៉ម គមនាគមន៍​មួយ​ប្រើប្រាស់​​សម្រាប់​សេវា​កម្ម​ទូរ​ស័ព្ទ​ចល័ត​ត្រូវ​រង​ការ​ខូច​ខាត ។
ក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប ​បានអនុម័ត​​កាលពីពាក់កណ្តាល​ខែមីនា នូវ​ដំណោះស្រាយ​​មួយអនុញ្ញាត​ឱ្យ​ចាត់រាល់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ជនស៊ីវិល​លីប៊ី ។ ក៏ប៉ុន្តែ​បណ្តា​ភាគី​ដែល​ចូលរួម​ធ្វើអន្តរាគមន៍​​ហាក់ដូច​ជា​ប្រែក្លាយ​អន្តរា​គមន៍​ទៅ​ជាបេសកកម្ម​​មួយ ដើម្បី​ជួយ​​ពួកឧទ្ទាម​​ផ្តួលរំលំ​រដ្ឋាភិបាល​​លីប៊ី​ដែលនៅទទួល​ស្គាល់​ដោយ​អ.ស.ប ៕