ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​បម្រើ​លើ​យន្តហោះ​ម្នាក់ នាំ​មិត្ត​​រួមការ​ងារ ដេក​ជាមួយ​ភ្ញៀវ​ ១​យប់ ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក

8 ខែ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អតីត​នារី​អ្នកបម្រើ​ការ​លើ​យន្តហោះ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​វៀតណាម ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ឆ្នាំ​២០២៣ ពី​បទ​ជួញដូរ​សេវា​ផ្លូវ​ភេ​.​ទ ដែល​ផ្តល់​ដោយ​សហការី​របស់​នាង​(​នារី​បម្រើ​ការ​លើ​យន្តហោះ​ដូច​គ្នា​)…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អតីត​នារី​អ្នកបម្រើ​ការ​លើ​យន្តហោះ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​វៀតណាម ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ឆ្នាំ​២០២៣ ពី​បទ​ជួញដូរ​សេវា​ផ្លូវ​ភេ​.​ទ ដែល​ផ្តល់​ដោយ​សហការី​របស់​នាង​(​នារី​បម្រើ​ការ​លើ​យន្តហោះ​ដូច​គ្នា​) ក្នុង​តម្លៃ ១,០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ដង និង​៣,០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​រាត្រី ។

នាង វ៉ូ​ធី ម៉ា​យ​ហាន់ (Vo Thi My Hanh) អាយុ ២៦​ឆ្នាំ ជា​អតីត​អ្នកបម្រើ​ការ​លើ​យន្តហោះ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​(មិត្តភក្តិ​)ជាមួយ​អ្នកបម្រើ​ការ ដែល​កំពុង​នៅ​តែ​ធ្វើការ​នោះ ហើយ​ណែនាំ​ពួក​គេ​ផ្តល់​សេវាកម្ម​ផ្លូវ​ភេ​.​ទ​ដល់​អតិថិជន “​លំដាប់​ខ្ពស់​” ។

នាង​ហាន់ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​ប៉ូលិស​បាន​ឆ្មក់​ចូល​សណ្ឋាគារ​មួយ ក្នុង​ទីប្រជុំជន​នៅ​ផ្លូវ Le Thi Rieng ក្នុង​ខណ្ឌ​១ ទីក្រុង​ហូ​ជី​មិ​ញ កាលពី​យប់​ថ្ងៃ​ពុធ និង​បាន​ចាប់ខ្លួន​នារី ចំនួន​០៤​នាក់ ដែល​កំពុង​ផ្តល់​សេវា​ផ្លូវ​ភេ​.​ទ ។ នារី ០៣​នាក់ ជា​អ្នកបម្រើ​លើ​យន្តហោះ និង​ម្នាក់​ទៀត​ជា​តារា​បង្ហាញ​ម៉ូត​របស់​វៀតណាម ។

ស្ត្រី​ទាំងនោះ បាន​និយាយ​ដូច​ៗ​គ្នា​ថា នាង​ហាន់ បាន​សុំ​ពួក​គេ​ឲ្យ​ចូលរួម​អាជីវកម្ម​នេះ​។ ហើយ​ពួក​នាង បាន​គិត​ប្រាក់ ១,០០០​ដុល្លារ ក្នុង​មួយ​ដង ហើយ​តម្លៃ ៣,០០០​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​អតិថិជន​ចង់បាន​រយៈពេល​មួយ​យប់ ។

នាង​ហាន់ បាន​ដក​យក ៧​លាន​ដុ​ង ប្រមាណ​(​ជិត​៣០០​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ដង ជា​ថ្លៃ​ឈ្មួញកណ្តាល​។ ប៉ូលិស​បាន​និយាយ​ថា នាង​ហាន់ រកបាន​ជាង ១​ពាន់​លាន​ដុ​ង (​ជាង ៤២,០០០​ដុល្លារ​អា​មេ​រិ​ក​) ពី​អាជីវកម្ម​នេះ ។

អ្នកស៊ើប​អង្កេត បាន​រក​ឃើញ​ថា នាង​ហាន់ បាន​ផ្សព្វផ្សាយ​ខ្លួនឯង​នៅ​លើ​បណ្តាញ​សង្គម​ថា ជា​ស្ត្រី​ជោគជ័យ ដោយ​បង្ហោះ​រូបថត​របស់​នាង ទិញ​របស់​ប្រណិត​ៗ និង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ល្បី​ៗ ជាដើម ។ នាង​បាន​ចាត់​ទុក​ខ្លួនឯង​ថា ជា​មនុស្ស​គំរូ ។ ហើយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​នាង​មាន​អ្នក​តាមដាន​ជាង ៣០០,០០០​នាក់ ។

នាង​បាន​លាឈប់​ពី​ការងារ​ជា​អ្នកបម្រើ​លើ​យន្តហោះ កាលពី​ប៉ុន្មាន​ខែ​មុន មុន​ពេល​នាង​នឹង​ចាប់ផ្តើម​អាជីវកម្ម​ផ្លូវ​ភេ​.​ទ ។ នៅ​ពេល​ចាប់ខ្លួន នាង​ហាន់ កំពុង​គ្រប់គ្រង​ស្ត្រី​បម្រើ​ផ្លូវ​ភេ​.​ទ ប្រហែល​៣០​នាក់ ដែល​ភាគច្រើន ជា​អ្នកបម្រើ​លើ​យន្តហោះ និង​តារា​ម៉ូ​ដែល ។

ភ្ញៀវ​ភាគច្រើន មក​ពី​ទីក្រុង​ហាណូយ ទីក្រុង​ហូ​ជី​មិ​ញ និង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ទីក្រុង​ហូ​ជី​មិ​ញ ។ បុរស​ទាំងនោះ បាន​ទាក់ទង នាង ហាន់ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​នាង​នឹង​រៀបចំ​សេវាកម្ម ដែល​ត្រូវ​ផ្តល់​ជូន​នៅ​តាម​សណ្ឋាគារ និង​រមណីយដ្ឋាន​នានា​។ នាង​មាន​រថយន្ត​ទំនើប សម្រាប់​ដឹក​ស្ត្រី​ទាំងនោះ ទៅ​និង​មក​ពី​កន្លែង​រកស៊ី​ផ្លូវ​ភេ​.​ទ ។

នាង ហាន់ ក៏​បាន​ផ្តល់​សេវាកម្ម​ដោយ​ខ្លួនឯង ពោល​គឺ រកស៊ី​ដោយ​ខ្លួនឯង​ផង និង​ជា​ឈ្មួញកណ្តាល​ផង ។

ពេស្យាចារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អំពើអាក្រក់​ក្នុង​សង្គម ហើយ​ការ​ជួញដូរ​ផ្លូវភេទ ជា​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ