ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ស្នើអាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ថែ​រក្សា​​ដើមឈើ និង​ដាំ​ដើមឈើ​ក្នុង​មូលដ្ឋាន​ខ្លួន ប្រែក្លាយ​ទីក្រុង​មាន​ពណ៌​បៃតង

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំ​ពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤

​រាជធានី​​ភ្នំ​ពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ថែរក្សា​ដើមឈើ អោយ​បាន​គង់វង្ស​ និងធ្វើ​របាយការណ៍​៣​ខែ​ម្តង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំវិញ​កា​រវិ​ឌ្ឍ​ន៍​នៃ​ការ​ដាំ​ដើមឈើ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ដើម​នៅ​អាច​រស់នៅ​ដោយ​ភាព​គង់វង្ស​ និង​រក្សា​បានជា​ទីក្រុង​មាន​ពណ៌​បៃតង​។

ការ​ជម្រុញ​បែប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣​នេះ ក្នុង​ពិធី​ដាំ និង​ចែក​កូន​ឈើ ដើម្បី​អបអរសាទរ «​រុក្ខា​ទិវា​» ០៩ កក្កដា ឆ្នាំ​២០២៣ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ពិធី​ដាំ និង​ចែក​កូន​ឈើ ដើម្បី​អបអរសាទរ «​រុក្ខា​ទិវា» ០៩ កក្កដា នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ស្មារតី​យកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា​ព្រៃឈើ ធ្វើ​អោយ​ភ្នំពេញ​មាន​មាន​ពណ៌​បៃតង​ស្រស់​ស្អាត​។ លោក​បន្ត​ថា​ ព្រៃឈើ​មាន​អត្ត​ប្រយោជន៍​ច្រើន​ណាស់ ដូច​ជា​ផ្តល់​ជា​ជម្រក​សត្វព្រៃ ផ្តល់​អ៊ុ​ក​ស៊ី​សែន និង​ការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។ ព្រៃឈើ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​យើង​ត្រូវ​ថែទាំ​និង​រក្សា​ព្រៃឈើ​អោយ​បាន​គង់វង្ស​ទាំងអស់​គ្នា​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពិធី​ដាំ និង​ចែក​កូន​ឈើ ដើម្បី​អបអរសាទរ «​រុក្ខា​ទិវា​» ០៩ កក្កដា ឆ្នាំ​២០២៣ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​នេះ មាន​ចំនួន​១២៩៦​ដើម ដោយ​២៣០​ដើម​ចែក​នៅ​តាម​វត្ត​អារាម​និង​សាលារៀន និង​ចំនួន​២០០០​ដើម​ផ្សេង​ទៀត​សម្រាប់​ចែក​នៅ​ទូ​ទាំង​១៤​ខណ្ឌ ។ ជាមួយ​នេះ​យើង​ក៏​បាន​ត្រៀម​កូន​ឈើ​គ្រប់​ប្រភេទ​ចំនួន​៣៥០០០​ដើម​ទៀត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក៏​បាន​ជម្រុញ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ​យ៉ាង​ហោច​ណាស់​ក្នុង​១​ខណ្ឌ​យ៉ាងតិច​២០០​ដើម​។ បន្ថែម​ពីលើ​នេះ​លោក​ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ថែរក្សា​ដើមឈើ​អោយ​បាន​គង់វង្ស ដោយ​ក្រោយ​ការ​ដាំ ត្រូវធ្វើ​របាយការណ៍​៣​ខែ​ម្តង មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ដាំ​ដើមឈើ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​អោយ​បានដឹង​ថា ដើមឈើ​រស់​ឬ​ងា.ប់ ងាយស្រួល​យើង​បាន​ដាំ​បន្ថែម ធ្វើ​យ៉ាងណា​អោយ​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​រក្សា​មាន​ភាព​បៃតង ស្រស់​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ