ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បទេស និង​សហ​ប្រតិកម្ម​ការ​អន្តរជាតិ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ចិន​មក​កម្ពុជា បន្ទាប់​ពី​កម្ពុជា​បាន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​បញ្ចប់ កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បទេស និង​សហ​ប្រតិកម្ម​ការ​អន្តរជាតិ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ចិន​មក​កម្ពុជា បន្ទាប់​ពី​កម្ពុជា​បាន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​បញ្ចប់ កាលពី​ពេល​ថ្មី​ៗ​នេះ រួច​នឹង​គ្រោង​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​រដ្ឋាភិបាល​ថ្មី​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នា​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៣ ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ឯកឧត្តម វ៉ាង យី នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះ​បរមរាជវាំង ព្រមទាំង អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម​កិត្តិ​ទេសាភិបាល បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​តែងតាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិស័យ​អាទិភាព​រួម ។ បន្ថែម​ពី​នេះ ឯកឧត្តម វ៉ាង យី នឹង​មាន​ជំនួប​ដាច់​ដោយឡែក​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ ជំនួប​នឹង​គ្របដណ្ដប់​លើ​ទិដ្ឋភាព​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ ។ ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ជាមួយនឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត និង​ឆ្នាំ​មិត្តភាព​រវាង​កម្ពុជា និង​ចិន ។

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពង្រឹង​សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្ដង់ដារ​ខ្ពស់​លើកកម្ពស់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ