ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទុក​សោ​​​ក្នុង​ប្រអប់​ម៉ូតូ​ខាង​មុខ​ចូល​ហាង​ធ្វើ​​សក់​ឱ្យ​ភ្ញៀវ ចេញ​មក​វិញ​បាត់​​ម៉ូតូ

8 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ទុក​សោ​ក្នុង​ប្រអប់​ម៉ូតូ​ខាង​មុខ ដើរ​ចូល​ហាង​ធ្វើ​សក់​ឱ្យ​ភ្ញៀវ ស្រាប់តែ​ចេញ​មក​វិញ​បាត់​ម៉ូតូ បានរ​ត់ទៅ​ប្តឹង​ប៉េ​អឹ​ម ។ ៥​ថ្ងៃក្រោយ ក៏​ចាប់​បាន​ជនសង្ស័យ រួម​ទាំង​ម៉ូតូ​បានមក​វិញ…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ទុក​សោ​ក្នុង​ប្រអប់​ម៉ូតូ​ខាង​មុខ ដើរ​ចូល​ហាង​ធ្វើ​សក់​ឱ្យ​ភ្ញៀវ ស្រាប់
តែ​ចេញ​មក​វិញ​បាត់​ម៉ូតូ បានរ​ត់ទៅ​ប្តឹង​ប៉េ​អឹ​ម ។ ៥​ថ្ងៃក្រោយ ក៏​ចាប់​បាន​ជនសង្ស័យ រួម​ទាំង​ម៉ូតូ​បានមក​វិញ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៩ សីហា ឆ្នាំ​២០២៣ ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ិ​ន យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣ កន្លង​មក ស្ថិត​នៅ​ចំណុច​មុខ​ហាង​សា​ឡ​ន​មួយ​កន្លែង ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​មួយ​ពីរ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​បាត់​ម៉ូតូ​ហុងដា ឃ្លី​ក​ពណ៌​.​ស ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ ដោយ​ទុក​សោ​ចោល​ក្នុង​ប្រអប់​ម៉ូតូ​ដើរ​ចូល​ហាង​ធ្វើ​សក់​អោយ​ភ្ញៀវ ។ លុះ​ចេញ​មក​វិញ បាត់​ម៉ូតូ​ត្រូវ​ចោរ​យក​ទៅ​បាត់ ដោយ​ម្ចាស់​ម៉ូតូ​ឈ្មោះ វ​ណ្ណា ធី​ដែ​ត ហៅ​ស្រី​ពៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ិ​ន យ៉ា និង​យក​បាន​ម៉ូតូ​មក​វិញ​នៅ​ថ្ងៃ​ទី​០៧ សីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​សាកសួរ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត រីឯ​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។