ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួរីស​​២គ្រឿង​​ប្រដេញគ្នា​ពន្លះ​​រថ​យន្ត​ស៊ី​ទែន​​​​ដឹកប្រេង​​​ឥន្ធនៈ​​ស្លា.ប់​​៦​ របួស​​១៨​នាក់​

14 ឆ្នាំ មុន

​ខេត្តកោះកុង​ ៖ ​កាលពីរសៀលថ្ងៃទី​​១០ ឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​​គួរ​ឱ្យរន្ធត់មួយ​ដែល​មិន​​​ធ្លាប់​​មាន​​លើក​កំណាត់​​ផ្លូវជាតិ​​លេខ​​​៤៨ ដែល​ជា​ចំណុច​​ផ្លូវ​កោង​​បានកើត​ឡើង​​​នៅ​​​ចំណុច​​អន្ទង់​អាំង ស្ថិត​​​ក្នុងភូមិ​​ជីមាល ឃុំ​អណ្តូងទឹក ​ស្រុក​​បទុម​សាគរ ខេត្តកោះកុង ​ដោយរថយន្ត​៣​គ្រឿង​បានបុក​បន្តគ្នា បណ្តាល​​ឱ្យ​​ស្លា.ប់​មនុស្ស​​ចំនួន​​៦នាក់

​ខេត្តកោះកុង​ ៖ ​កាលពីរសៀលថ្ងៃទី​​១០ ឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​​គួរ​ឱ្យរន្ធត់មួយ​ដែល​មិន​​​ធ្លាប់​​មាន​​លើក​កំណាត់​​ផ្លូវជាតិ​​លេខ​​​៤៨ ដែល​ជា​ចំណុច​​ផ្លូវ​កោង​​បានកើត​ឡើង​​​នៅ​​​ចំណុច​​អន្ទង់​អាំង ស្ថិត​​​ក្នុងភូមិ​​ជីមាល ឃុំ​អណ្តូងទឹក ​ស្រុក​​បទុម​សាគរ ខេត្តកោះកុង ​ដោយរថយន្ត​៣​គ្រឿង​បានបុក​បន្តគ្នា បណ្តាល​​ឱ្យ​​ស្លាប់​មនុស្ស​​ចំនួន​​៦នាក់ ​ក្នុងនោះ​ប្រុស​​៣​នាក់ ​និង​រង​របួស​​​ធ្ងន់​​​១៨នាក់ ​​ក្នុងនោះ​របួសស្រាល​​២នាក់​ ​ហើយ​​​មាន​​ស្រី​ចំនួន​១០​នាក់ ​និង​ប្រុស​៨នាក់ ​សុទ្ធ​សឹង​​ជា​ជនជាតិខ្មែរ​អ៊ិស្លាម ។​

លោកវរសេនីយ៍​​ត្រី​​អ៊ុក​ សុខា ​នាយការិយា​ល័យ​​ចរាចរ​ផ្លូវគោក ​នៃស្នង​ការដ្ឋាន​​​នគរបាល​ខេត្ត​កោះកុង​​មានប្រសាសន៍​ថា នៅ​វេលាម៉ោង​​​ប្រហែល​​១៣​និង​​១៥​នាទី រថយន្តទាំង​​៣​គ្រឿង​​​បានធ្វើដំណើរ​​បញ្ច្រា​សទិសគ្នា​ ។ ពេល​ទៅ​ដល់​​ចំណុចកើតហេតុ​​ (ចំណុចអន្ទង់អាំង) ដែល​ស្ថាន​ភាព​ផ្លូវ​កោង​ រថយន្ត​​​ស៊ីទែន​ដឹក​​ប្រេង​​​ឥន្ធនៈ ​របស់​ក្រុមហ៊ុន​​​​មួយពាក់ស្លាកលេខ ​ភ្នំពេញ 3B-2248 ពណ៌ក្រហម​លឿង កំពុងបើក​ឡើង​ផ្លូវ​​​ចំណោត​ បានបើក​​​រំលោភ​លើ​​​ទ្រូង​ផ្លូវ​​ខាង​ឆ្វេង​​ដៃ​របស់​​ខ្លួន ។ ស្របពេលគ្នានោះ រថយន្ត​ទួរីស​​២​គ្រឿង​​កំពុង​បើកប្រដេញគ្នា​​​យ៉ាង​លឿន​​ចុះ​ចំណោត​ ។ ​​ពេល​ឃើញ​ដូច្នេះ​​ រថយន្ត​​ស៊ីទែន​​​​ក៏​ខំ​​កាច់​ចង្កូត​​មក​ខាង​ស្តាំ​ដៃរបស់ខ្លួនយ៉ាង​​ប្រថុច​ញ៉ុច ។ ការប្រឹង​យក​ចង្កូត​នោះ គឺ​ងាក​បាន​​តែ​ក្បាល​​ ខណៈ​រថយន្ត​​ទួរីស​ ​ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 2N-5503 បើកមក​​ដល់​​ក៏​បុក​​ពាក់​កណ្តាល​រថយន្ត​ស៊ី​ទែនយ៉ាងពេញទំហឹង​​ បណ្តាល​​​ឱ្យ​រថយន្ត​​ទួរីស​រួញ​មួយកំណាត់មុខ ចំណែក​​​រថយន្ត​ស៊ីទែន​​ក៏ត្រូវ​ខ្ទាត​​កន្ទុយ​ធ្លាក់លើ​ចិញ្ចើម​ផ្លូវ​ ។

លោកវរសេនីយ៍​​ត្រីបន្ត​ថា ​ខណៈ​នោះដែរ ​រថ​យន្ត​ទួរីស​មួយគ្រឿង​​ទៀត ពណ៌​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 2C-5727 ដែលបើក​​មក​ពី​ក្រោយទួរីស ពណ៌ស ​ជាន់​ហ្វ្រាំង​មិនទាន់​​ក៏ទៅ​បុក​​​កន្ទុយ​​ទួរីស ពណ៌ស​បន្ថែមទៀត ​ប៉ុន្តែ​​មិន​រង​គ្រោះ​​ធ្ងន់ធ្ងរ​ទេ ។ លោកវរសេនីយ៍​​ត្រី​​អ៊ុក សុខា បាន​​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់ពី​​ហេតុការណ៍​គ្រោះ​ថ្នាក់​​​នេះ​បានកើត​ឡើង​ភ្លាម ក៏​​ត្រូវ​បានសមត្ថកិច្ច​​​ប៉ូលិស​​ស្រុក​បទុម​​សា​គរ ​រួមនឹង​រថយន្ត​​សង្គ្រោះ​​របស់មន្ទីរ​ពេទ្យ​​បង្អែក​ស្រុកស្រែ​អំបិល ​​ទៅ​ជួយ​សង្គ្រោះ​​អ្នក​ដែល​​​រង​របួសជា​បន្ទាន់​​ផងដែរ ​ហើយ​​​ត្រូវ​​បានពិនិត្យ​​ឃើញ​​​មាន​អ្នកស្លាប់​​​ចំនួន​​៦នាក់ និង​រងរបួស​​​​១៨​នាក់ ​។ ចំណែក​​អ្នក​​បើក​​បរ​​រថយន្តទួរីសទាំង​២គ្រឿង​ស្លាប់​ម្នាក់ ​របួស​ម្នាក់ ចំណែក​អ្នកបើក​បរ​​រថយន្ត​ស៊ីទែន​​បាន​រត់​គេច​​​ខ្លួនបាត់ ៕​