ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកទឹកកក​ដាច់កង់​បុក​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់ប្រពន្ធ ឯប្តី​និង​កូនរបួសធ្ងន់

14 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ មន្ត្រីសមត្ថ​កិច្ច​ស្រុក​សំឡូតបាន​និយាយ​ថា គ្រួសារ​កសិករ​មួយ​ត្រូវ​រថយន្ត​បុក ខណៈ​ពួកគាត់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លា.ប់ រីឯប្តី​ និងកូនប្រុស​អាយុ​២​ខួបរងរបួសធ្ងន់ ។ ឧប្បត្តិហេតុ​​គ្រោះថ្នាក់​​នេះ បាន​កើតឡើង​​កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១០ ឧសភា ​លើ​កំណាត់ផ្លូវ​មួយកន្លែង​ក្នុងភូមិ​អូរ​សំរិល​ក្រោម ​ឃុំអូរសំរិល ស្រុកសំឡូត

ខេត្ត​បាត់ដំបង ៖ មន្ត្រីសមត្ថ​កិច្ច​ស្រុក​សំឡូតបាន​និយាយ​ថា គ្រួសារ​កសិករ​មួយ​ត្រូវ​រថយន្ត​បុក ខណៈ​ពួកគាត់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯប្តី​ និងកូនប្រុស​អាយុ​២​ខួបរងរបួសធ្ងន់ ។ ឧប្បត្តិហេតុ​​គ្រោះថ្នាក់​​នេះ បាន​កើតឡើង​​កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១០ ឧសភា ​លើ​កំណាត់ផ្លូវ​មួយកន្លែង​ក្នុងភូមិ​អូរ​សំរិល​ក្រោម ​ឃុំអូរសំរិល ស្រុកសំឡូត ។

​លោកហុក ហឿត ​អធិការ​រង​នគរ​បាល​ស្រុក​សំឡូត​បាន​ប្រាប់​ថា គ្រោះ​ថ្នាក់​​នេះបង្ក​ឡើង​​ដោយ​រថយន្ត​ដឹកទឹកក​ក​របស់​រោង​ចក្រ​​ទឹក​កក​នៅ​វត្ត​ពោធិ៍​វាល ក្នុង​សង្កាត់​រតនៈ ក្រុង​​បាត់​ដំបង ពាក់ស្លាក​លេខ​បាត់​ដំបង 2A 6508 ហើយអ្នកបើក​បរ​បាន​រត់គេច​ខ្លួន​​ក្រោយ​​ពី​បើកបុក​មនុស្សស្លាប់ និងរបួស។​ ចំណែក​​អ្នក​ជិះម៉ូតូដែលស្លាប់​​ឈ្មោះ​ហាំ សម្បត្តិ​ ភេទ​ស្រី​អាយុ​២៩ឆ្នាំ ឯ​​ប្តី​​ឈ្មោះចៅ នាម ​អាយុ​៤០ឆ្នាំ រងរបួស​បាក់​ភ្លៅ​ម្ខាង​ និង​កូនប្រុសអាយុ២ឆ្នាំ ឈ្មោះ​ហួន វ៉ាន់ដា រងរបួស​បែកក្បាល ។ លោក​ហុក ហឿត ​បានបញ្ជាក់ថា ឧប្បត្តិ​ហេតុគ្រោះ​ថ្នាក់​នេះ​កើតឡើង ខណៈ​បើកបរបញ្ច្រាស​ទិសគ្នា ។

​តាមសាក្សី​ដែល​ឃើញ​ហេតុ​​ការណ៍​និយាយ​ថា ​រថយន្ត​​ដឹកទឹក​កក​នេះ​បើកលឿន​ក្នុង​ទិសដៅ​​ពីកើត​ទៅលិច លុះ​ដល់​ចំណុចខាង​លើ ​រថយន្ត​ដាច់​កង់​មុខ​​ខាង​ឆ្វេង ហើយជ្រុល​ទៅបុកអ្នកជិះ​ម៉ូតូមកពីមុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ប៉ើង​ធ្លាក់​ស្នាម​ភ្លោះ ទាំង​រថយន្ត​និងម៉ូតូ​ ។ ក្រោយ​កើត​ហេតុ​គេ​ឃើញ​អ្នក​បើក​បររថយន្ត​បើកទ្វារ​​ចុះរត់​បាត់ រីឯ​អ្នកជិះ​ម៉ូតូ៣នាក់ ​មានស្លាប់ និងរបួស​ធ្ងន់​ធ្ងរ ​នៅ​កន្លែង​កើតហេតុ ។

លោកអធិការ​រង​បានបញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍នេះ ត្រូវបាន​ប្រគល់​ទៅ​​ឱ្យ​ការិ​យា​ល័យ​ចរា​ចរ​ណ៍​ជើងគោក​ខេត្ត​ជា​អ្នក​ដោះ​ស្រាយ​ រីឯ​សព​ត្រូវបានក្រុម​គ្រួសារ​​យកទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ និង​អ្នករបួស​ជាឪពុក​ និងកូន​ត្រូវ​សមត្ថ​កិច្ច​​ជួយ​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ ​ដើម្បី​សង្គ្រោះ ៕