ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​82នាក់ក្នុង​ការប្រយុទ្ធគ្នា​​នានា​នៅ​​ស៊ូដង់​​ខាង​ត្បូង​

14 ឆ្នាំ មុន

កងទ័ព​ប្រជាជន​​រំដោះ​​ស៊ូដង់​​ (កង​ទ័ព​​ស៊ូដង់​​ខាង​ត្បូង) ​រាយការណ៍​​​កាលពីថ្ងៃទី​​១០ ឧសភា ​​ថា មនុស្ស​​៨២​នាក់ ​​បានត្រូវ​ស្លា.ប់​ក្នុង​​ការ​​ប៉ះ​ទង្គិចគ្នា​​​ថ្មីៗ​រវា​ងពួកជីវពល​​ បះបោរ​​ស៊ូដង់​​ខាង​ត្បូង និង​កង​​កម្លាំង​សន្តិសុខ​ស៊ូដង់​​ខាង​ត្បូង ។​ អ្នកនាំពាក្យ​​ម្នាក់របស់​កងទ័ព​​​ប្រជាជន​រំដោះ​​​ស៊ូដង់​​​និយាយ​​​ថា ពួកឧទ្ទាម​​មួយកង​​បានវាយ​ប្រហារ​​កាលពីថ្ងៃទី​​​៨ ឧសភា ​កន្លង​មក​នេះ ​​លើ​កន្លែង​ចិញ្ចឹម​សត្វពាហនៈ​​​មួយក្នុង​រដ្ឋ WARAB បណ្តាល​ឱ្យ​ស្លា.ប់​មនុស្ស​​​​៨២នាក់ ​​ក្នុងនោះ​​មាន​ជន​ស៊ីវិល​​៣៥នាក់។

កងទ័ព​ប្រជាជន​​រំដោះ​​ស៊ូដង់​​ (កង​ទ័ព​​ស៊ូដង់​​ខាង​ត្បូង) ​រាយការណ៍​​​កាលពីថ្ងៃទី​​១០ ឧសភា ​​ថា មនុស្ស​​៨២​នាក់ ​​បានត្រូវ​ស្លាប់​ក្នុង​​ការ​​ប៉ះ​ទង្គិចគ្នា​​​ថ្មីៗ​រវា​ងពួកជីវពល​​បះបោរ​​ស៊ូដង់​​ខាង​ត្បូង និង​កង​​កម្លាំង​សន្តិសុខ​ស៊ូដង់​​ខាង​ត្បូង ។​ អ្នកនាំពាក្យ​​ម្នាក់របស់​កងទ័ព​​​ប្រជាជន​រំដោះ​​​ស៊ូដង់​​​និយាយ​​​ថា ពួកឧទ្ទាម​​មួយកង​​បានវាយ​ប្រហារ​​កាលពីថ្ងៃទី​​​៨ ឧសភា ​កន្លង​មក​នេះ ​​លើ​កន្លែង​ចិញ្ចឹម​សត្វពាហនៈ​​​មួយក្នុង​រដ្ឋ WARAB បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​​៨២នាក់ ​​ក្នុងនោះ​​មាន​ជន​ស៊ីវិល​​៣៥នាក់។ ​អ្នក​នាំពាក្យ​​​រូបនេះ​​​គូស​បញ្ជាក់​​ថា ​កងទ័ពស៊ូដង់​​​ខា​ងត្បូង​​​បាន​ដេញ​តាម​ពួក​សមាជិក​កង​ជីវពល​​ដែលដកខ្លួន​​​រត់គេច ​ដោយអះអាង​ថា យើងបាន​​​បង្ខំ​​ពួកនេះ​ឱ្យចាក​ចេញ​​​ពីរដ្ឋ​​អ៊ុយនី​តេ ក៏ប៉ុន្តែ​​ពួកនេះ​​​បែរជា​​មក​​វាយ​ប្រហារ​ក្នុង​រដ្ឋ WARAB ហើយកង​ទ័ព​​​យើង​កំពុង​​តែដេញតាម ។​
ការប៉ះទង្គិច​​គ្នា​​​យ៉ា​ងខ្លាំង​ក្លា​​​នានា​​មានការ​កើនឡើង​​​នា​ពេលថ្មីៗ​នេះ រវាងកងទ័ព​​ស៊ូដង់​​​ខាង​ត្បូង និង​ពួកជីវពល​​ប្រដាប់​​​អាវុធ​ប្រឆាំង​​ស៊ូ​ដង់​ខាង​ត្បូង ​ខណៈ​ពេលជិត​ដល់​​​ការប្រកាស​​ឯករាជ្យ​​ស៊ូដង់​​ខាងត្បូង ​​ដែលគ្រោងធ្វើ​​នា​ថ្ងៃ​ទី​​៩ កក្កដា ​​ខាងមុខនេះ ៕