ចាប់ខ្លួនមនុស្សជិត200នាក់នៅទុយនីស៊ីក្រោយបាតុកម្មនានា
ទីភ្នាក់ងារព័ត៌មានផ្លូវការទុយនីស៊ី TAP រាយការណ៍កាលពីថ្ងៃទី១០ ឧសភា ថា អាជ្ញាធរទុយនីសីុបានចាប់ខ្លួនមនុស្សជិត២០០នាក់ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលនានាកាលពីសប្តាហ៍មុន។
កងកម្លាំងប៉ូលិស និងកងយោធាបានធ្វើការចាប់ខ្លួនមនុស្សកាលពី ថ្ងៃទី៩ និងទី១០ ឧសភា ក្នុងប្រទេសដែលនៅមានភាពតានតឹងខ្លាំងក្រោយបដិវត្តន៍ដែលនាំទៅ ដល់ការផ្តួលរំលំរបបរបស់លោកប្រធានាធិបតីបេនអាលី។ មនុស្ស១៩៧នាក់ដែលចាប់ខ្លួនទទួលការចោទប្រកាន់ថា គប់ដុំថ្មប្រឆាំងនឹងប៉ូលិសមិនគោរពបំរាមគោចរ និងប្លន់របស់របរ។
ចែករំលែកព័តមាននេះ