ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមុខអ្នករត់ម៉ូតូកង់បី​ឥណ្ឌាដ៏កំហូច​ឃើញ​ហើយ ជាអតីត​ជាទណ្ឌិត​ធ្លាប់ជាប់គុក​៤ឆ្នាំ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ភ្ញៀវ​ទេសចរ​ជា​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ហើយ​មាន​គំនិត​​​ទុច្ចរិត​បង្ក​បញ្ហា​រហូត​ឲ្យ​មាន​របួស​ស្នាម​ដល់​ភ្ញៀវ​កាលពី​ចុង​ស​ប្ដា​ហ៏​មុន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​០៧ សីហា ខណៈ​ដែល​អតីត​ទណ្ឌិត​រូប​នេះ សំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​កម្មករ…

ខេត្តបាត់ដំបង ៖ អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ភ្ញៀវ​ទេសចរ​ជា​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ហើយ​មាន​គំនិត​​​ទុច្ចរិត​បង្ក​បញ្ហា​រហូត​ឲ្យ​មាន​របួស​ស្នាម​ដល់​ភ្ញៀវ​កាលពី​ចុង​ស​ប្ដា​ហ៏​មុន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​០៧ សីហា ខណៈ​ដែល​អតីត​ទណ្ឌិត​រូប​នេះ សំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ សូមរំលឹកថា៖ សមត្ថកិច្ច​កំពុង​តាម​រក​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​​ដឹក​នារី​បរទេស​បង្ហូ​ស​សណ្ឋាគារ​ក្នុង​បំណង​មិនល្អ

ជនសង្ស័យ​រូប​នេះ ឈ្មោះ ទេព ភា​ឡី ហៅ​លី​ញ អាយុ​២៩​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា រស់​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ។ ជន​នេះ ត្រូវ​កម្លាំង​ជំនាញ​របស់​អធិការ​ក្រុង​បាត់ដំបង ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ផង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ត្រូវ​ឃាត់ខ្លួន​ពេល​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ក្រោយ​ពី​ជន​នេះ​បង្ក​ឲ្យ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​រង​របួស​ស្នាម ។

កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ សីហា អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ឈ្មោះ ទេព ភា​ឡី ហៅ
លី​ញ នេះ បាន​ដឹក​ភ្ញៀវ​ទេសចរ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ដែល​នាង​ទើប​ចុះ​ពី​រថយន្ត​ដឹក​អ្នកដំណើរ​មក​ពី​ភ្នំពេញ ឲ្យ​ដឹក​នាង​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​ស​ណ្ធា​គារ «​ឡាក់​គី​» ក្នុង​ក្រុង​បាត់ដំបង ។ ប៉ុន្តែ​ជន​នេះ​បែរជា​ដឹក​នាង​ពង្វាងផ្លូវ​មិន​ទៅ​សណ្ឋាគារ​ទេ ដោយ​បង្ហួស​ទៅ​តាម​ផ្លូវ​ស្ងាត់​ខាងក្រោយ​ផ្សារ​ទំនើប «​ភូ​ពុ​យ​»​ទៅ​វិញ ។ នេះ​បើ​តាម​ព្រឹត្តិ​ហេតុ ដែល​បាន​កើតឡើង​ដំបូង ។

យោង​តាម​ហេតុការណ៍​ដដែល ក្រោយ​ឃើញ​សកម្មភាព​អ្នក​រត់​កង់​៣​មិនល្អ ស្ត្រី​បរទេស​រូប​នេះ​បាន​ព្យាយាម​ស្រែក​ប្រាប់ផ្លូវ​ដល់​ម៉ូតូ​កង់​៣​ឲ្យ​ដឹក​នាង​ទៅ​កាន់​សណ្ឋាគារ តែ​តៃកុង​នៅ​តែ​ជ​ជេស​មិន​ស្ដាប់បង្គាប់​នាង លុះ​ដឹក​នាង​ទៅ​ដល់​ម្ដុំ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា នាង​ក៏​ទាញ​កាបូបស្ពាយ​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី​រហូត​ដួល​របួស​ផ្ទៃមុខ និង​បាក់ឆ្អឹង​ម្រាមដៃ​១ ហើយ​ម៉ូតូ​កង់​បី​ក៏​ដួល​បែក​កញ្ចក់​ធ្លាក់​បំណែក​នៅ​ទៅ​នោះ ។

សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ទីតាំង​កើត​ហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ សីហា រហូត​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​តម្រុយ​ខ្លះ​ៗ​ពី​ភិនភាគ​នៃ​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ ។ លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង​បាន​និយាយ​ថា អ្នក​រត់​ម៉ូតូ​កង់​បី​នេះ បាន​គេចខ្លួន​ក្រោយ​បង្កហេតុ​ទៅ​លើ​ស្ត្រី​បរទេស​ជនជាតិ​បារាំង ។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​០២​ថ្ងៃ ទើប​កំណត់​បាន​មុខសញ្ញា​ជន​នេះ​ច្បាស់ រហូត​ឈាន​ការ​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ
​ម្ដង ។

ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ផង​ដែរ ដែល​មាន​ស្នាម​ប្រេះ​បែក​កញ្ចក់​ខាង​ឆ្វែ​ង ដោយសារ​ដូ​ល​ពេល​ស្ត្រី​ជនជាតិ​បារាំង​លោក​ចុះ ។ ពាក់ព័ន្ធ​នឹង​ការ​ហេតុការណ៍​នេះ បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ ពេ​ទ ភា​ឡី ហៅ លី​ញ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី មាន​គោលបំណង​មិនល្អ​ទៅ​លើ​ជនបរទេស​នេះ​មែន ។

លោក ពេជ្រ សា​រ៉ែ​ន ដែល​បាន​ស្រង់​សំដី​ជនសង្ស័យ​បាន​និយាយ​ថា បើ​តាម​ចម្លើយ​បឋម អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ ពិតជា​មាន​ចេតនា​មិនល្អ​ទៅ​លើ​ភ្ញៀវ​ទេសចរ​នោះ​មែន ។ ជន​នេះ​បាន​សារភាព​ថា មូលហេតុ ដែល​ខ្លួន​មិន​ដឹក​នាង​ពង្វាងផ្លូវ​មិន​ទៅ​ស​ណ្ធា​គារ​ភ្លាម​ៗ គឺ​ខ្លួន​ចង់​កេង​ចំណេញ «​គីឡូ​»​។ ម្យ៉ាងទៀត ខ្លួន​ឃើញ​ស្ត្រី​បរទេស​រូប​នេះ​មាន​កាបូប​ធំ​ផង ទើប​ខ្លួន​ដឹក​នាង​ទៅ​តាម​ផ្លូវ​ស្ងាត់ ក្នុង​គោលបំណង​ចង់បាន​កាបូប​នោះ (​មាន​គោលបំណង​វាយ​ប្លន់​) ។ នេះ​ជា​ចម្លើយ​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​លោក​អធិការ​ក្រុង​បាន​សួរនាំ​បឋម ពេល​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ សមត្ថកិច្ច​បាន​រំលឹក​ពី​ប្រវត្តិ​អាស្រូវ​របស់​ជន​នេះ​ថា ឈ្មោះ ពេ​ទ ភា​ឡី ហៅ​លី​ញ នេះ ធ្លាប់​ត្រូវ​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចាប់ខ្លួន​ម្ដង​ហើយ រហូត​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​៤​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ «​ចោរកម្ម​» ។ សមត្ថកិច្ច​បាន​ទម្លាយ​ពី​ប្រវត្តិ​ជន​នេះ​ថា អតីត​ទណ្ឌិត​រូប​នេះ ធ្លាប់​ត្រូវ​បាន​កំណត់​ថា ជា​មុខសញ្ញា​លួច និង ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ជន​នេះ បាន​ធ្វើ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ពេល​យប់ គ្រាន់តែ​ជា​លេស ដើម្បី​រក​ឱកាស​ប្រព្រឹត្ត​បទល្មើស​តែ​ប៉ុណ្ណោះ តែ​ពេល​នេះ​ត្រូវ​ចូល​គុក​ជា​ថ្មី​ហើយ ដោយសារ​មានគំនិត​ទុច្ចរិត​ទៅ​លើ​ស្ត្រី​ជនបរទេស​ជាតិ​បារាំង ។

យ៉ាងណា លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន អ្នក​រត់​ម៉ូតូ​កង់​បី​កំហូច និង​ជា​អតីត​ទណ្ឌិត​រូប​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ