ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

8 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដោយសារ​តែ​ចាប់ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នឹង​មាន​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដោយសារ​តែ​ចាប់ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ជាមួយនឹង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៩-១៥ ខែសីហា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប ។ បន្ទាប់​មក ចាប់ពី​ថ្ងៃ​ទី​១២ ខែសីហា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ភាគ​ខាង​ដើម​ប្រទេស​មី​យ៉ា​ន់​ម៉ា ឡាវ និង​ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី​មធ្យម​។

ក្រសួង​បាន​លើក​ឡើង​ថា លក្ខណៈ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ​។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ​។

ជាមួយ​គ្នា​នោះ​ដែរ តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦​អង្សា​សេ​។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ ។

ចំណែកឯ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២​អង្សា​សេ​។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​មធ្យម​។ ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ