បាក់ដីនៅចិនស្លា.ប់5នាក់ និងបាត់ខ្លួន17នាក់
ពួកអ្នកជួយសង្គ្រោះអះអាងថា មនុស្ស៥នាក់បានត្រូវស្លា.ប់ ហើយ១៧នាក់ទៀតបាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ឧសភា ក្រោយការបាក់ដីនៅទីតាំងសាងសង់មួយកន្លែងក្នុងតំបន់ស្វយ័ត ហ្ស៊ូអាង ខេត្តហ្គង់ស៊ី ។
យោងតាមពួកអ្នកជួយសង្គ្រោះថា មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះហើយបញ្ជូនទៅកាន់ មន្ទីរពេទ្យ តែអ្នករបួសម្នាក់ក្រោយមកបានស្លា.ប់នៅមន្ទីរពេទ្យ ។ នាព្រឹកព្រលឹមថ្ងៃទី១១ ឧសភា ពួកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៤នាក់ នៅកន្លែងបាក់ដីនេះ ចំណែកមនុស្ស១៧នាក់ នៅតែបាត់ខ្លួន ។
ចែករំលែកព័តមាននេះ