ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មន្ត្រី​​រាជ​ការជាង​​២ម៉ឺន​នាក់​​បានប្រកាស​​ទ្រព្យសម្បត្តិ​​នៅសល់ជាង​​​៣០​០​នាក់​ទៀតមិនទាន់ប្រកាស​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីព្រឹកថ្ងៃទី​​១១ ឧសភា ​២០១១ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​​​ជា​ផ្លូវ​ការនូវ​​​អគារ​​ស្ថាប័ន​​ប្រឆាំង​អំពើ​ពុក​រលួយ​​ ​លោក​ឱម​ យ៉ិនទៀង ​​ប្រធាន​អង្គភាព​​ប្រឆាំង​​អំពើពុកលរួយ​​បានថ្លែង​ថា មានមន្ត្រី​​​រាជ​ការ​សរុប​​ចំនួន​​២៤.៨៣៧​នាក់ ​បាន​មក​ប្រកាស​​ទ្រព្យស​ម្បត្តិ​​​​នៅស្ថាប័ន​ប្រឆាំងអំពើពុករលួយ​​​ក្នុង​ខែ​​មេសា ឆ្នាំ២០១១

រាជធានីភ្នំពេញ ៖ ​កាលពីព្រឹកថ្ងៃទី​​១១ ឧសភា ​២០១១ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​​​ជា​ផ្លូវ​ការនូវ​​​អគារ​​ស្ថាប័ន​​ប្រឆាំង​អំពើ​ពុក​រលួយ​​ ​លោក​ឱម​ យ៉ិនទៀង ​​ប្រធាន​អង្គភាព​​ប្រឆាំង​​អំពើពុកលរួយ​​បានថ្លែង​ថា មានមន្ត្រី​​​រាជ​ការ​សរុប​​ចំនួន​​២៤.៨៣៧​នាក់ ​បាន​មក​ប្រកាស​​ទ្រព្យស​ម្បត្តិ​​​​នៅស្ថាប័ន​ប្រឆាំងអំពើពុករលួយ​​​ក្នុង​ខែ​​មេសា ឆ្នាំ២០១១ ហើយនៅសល់​ចំនួន​​៣៧០នាក់ទៀត​​​​មិនទាន់ប្រកាស​​​ទ្រព្យសម្បត្តិ ។​

លោកឱម យ៉ិន​ទៀង បន្តទៀ​តថា ​អគារ​នេះ​​ជួសជុល​​អស់​ទឹកប្រាក់​​​​៦០ម៉ឺន​ដុល្លារ​​អាមេរិក ​ដោយប្រើ​រយៈ​ពេលជាង​៦ខែ ។ ​លោក​ឧប​នាយក​​​រដ្ឋមន្ត្រីសុខ អាន ​ដែលជា​​អធិប​តី​ភាព​ក្នុង​​​ពិធីសម្ពោធ​​អគារ​ស្ថាប័ន​ប្រឆាំងអំពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍​​ថា ការប្រឆាំង​អំពើ​ពុក​​រលួយ​​​ត្រូវ​​មានការ​ចូលរួម​ទាំងអស់​គ្នា ​ហើយ​មិន​​មែនតែ​ស្ថាប័ន​​ប្រឆាំង​អំពើពុករលួយ​តែម្នាក់​​ឯង​អាច​ធ្វើ​បានទេ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​បន្ត​ថា នៅ​លើ​ពិភពលោក​​ប្រទេ​សណា​ក៏​​មាន​អំពើ​ពុក​​រលួយ​​ដែរ តែអំពើពុករលួយ​មានកម្រិត​​​​ខុស​គ្នា ។ កិច្ច​​ប្រឆាំង​​អំពើពុករលួយ​​គឺជាយុទ្ធសាស្ត្រ​​​មួយ​​ក្នុង​ចំណោម​​យុទ្ធ​​សាស្ត្រ​​អភិវឌ្ឍន៍​​​ប្រទេស​របស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា ៕​