ដោះលែងអតីតប្រធានាធិបតីនីហ្សេ
អតីតប្រធានាធិបតីនីហ្សេ លោក MAMADOU TANDJA ដែលត្រូវផ្តួលរំលំដោយសាររដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១០ ត្រូវបានដោះលែងវិញ កាលពីថ្ងៃទី១០ ឧសភា ដោយសារការតវ៉ារបស់ពួកអ្នកគាំទ្រលោក និងក្រោយពីការបោះបង់ចោលការចោទប្រកាន់រូបលោកពីបទពង្វាងយកមូលនិធិ សាធារណៈមក ។ ធ្វើប្រមុខរដ្ឋនីហ្សេពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០ លោក MAMADOU TANDJA តែងបដិសេធជានិច្ចនូវការចោទប្រកាន់ទាំងឡាយប្រឆាំងរូបលោកដោយរប បយោធាតាំងពីលោកត្រូវចាប់ខ្លួនពីខែកុម្ភៈ ឆ្នាំ២០១០ មក ។
ចែករំលែកព័តមាននេះ