ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​អាច​វាយ​ប្រហារ​លើប្លុក​និវេសន​ដ្ឋាន​របស់​លោក​កា​ដា​ហ្វី​នៅ​ក្រុង​ទ្រី​ប៉ូលី​ទៀត​

14 ឆ្នាំ មុន

សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា បណ្តា​មី​ស៊ីលរបស់​អូតង់​បាន​វាយ​ប្រហារ​មក​លើ​គោល​ដៅ​ជា​ច្រើន​ក្នុង​ទី​ ក្រុង​ទ្រី​ប៉ូលី​ ដែល​ក្នុង​នោះ​​ហាក់​ដូច​ជា​មាន​ប្លុក​អគារ​និវេសន​ដ្ឋាន​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ផង​ដែរ​។
មេ​ដឹក​នាំ​លី​ប៊ី​រូប​នេះ​បាន​បាត់​មុខ​មិន​ឃើញ​​បង្ហាញ​ខ្លួន​ជា​ សាធារណៈចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ មេសា មក​ ក្រោយ​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​សំដៅ​លើ​អគារ​នៃ​ប្លុក​និវេសន​ដ្ឋាន​ BAB AL AZIZIAH របស់​លោក​ដោយ​សម្លា.ប់​កូន​ប្រុស​ពៅ​អាយុ​២៩​ឆ្នាំ​របស់​លោក​ និង​ចៅ​៣​នាក់​ទៀត។

សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា បណ្តា​មី​ស៊ីលរបស់​អូតង់​បាន​វាយ​ប្រហារ​មក​លើ​គោល​ដៅ​ជា​ច្រើន​ក្នុង​ទី​ក្រុង​ទ្រី​ប៉ូលី​ ដែល​ក្នុង​នោះ​​ហាក់​ដូច​ជា​មាន​ប្លុក​អគារ​និវេសន​ដ្ឋាន​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ផង​ដែរ​។
មេ​ដឹក​នាំ​លី​ប៊ី​រូប​នេះ​បាន​បាត់​មុខ​មិន​ឃើញ​​បង្ហាញ​ខ្លួន​ជា​សាធារណៈចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ មេសា មក​ ក្រោយ​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​សំដៅ​លើ​អគារ​នៃ​ប្លុក​និវេសន​ដ្ឋាន​ BAB AL AZIZIAH របស់​លោក​ដោយ​សម្លាប់​កូន​ប្រុស​ពៅ​អាយុ​២៩​ឆ្នាំ​របស់​លោក​ និង​ចៅ​៣​នាក់​ទៀត។
អាជ្ញា​ធរ​លី​ប៊ី​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា បាន​បង្ហាញ​ដល់​​បណ្តា​អ្នក​កាសែត​បរទេស​នៅក្រុង​ទ្រី​ប៉ូលី​នូវ​មន្ទីរ​ពេទ្យ​មួយ​ដែល​​រង​ការ​ខូច​ខាត​ ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អូតង់​ដែល​ការ​វាយ​ប្រហារ​​ទាំង​នេះបាន​កំទេច​ប៉មទូរ​គមនា​គមន៍​មួយ​។ បណ្តា​អ្នក​កាសែត​ក៏​ត្រូវ​នាំ​ទៅ​កាន់​អគារ​មួយ​ដែល​រង​ការ​បំផ្លាញ​ទាំង​ស្រុង​ដែល​អគារនេះ​បើ​តាម​អាជ្ញា​ធរ​លី​ប៊ី​ថា ជា​ទី​តាំង​របស់​ស្នង​ការ​ជាន់​ខ្ពស់​សំរាប់​កុមារ​។ អគារ​នេះ​ធ្លាប់​រង​ការ​ខូច​ខាត​រួច​ហើយ​​កាល​ពី​ដំណាច់​ខែ​មេសា​។ សាក្សី​ម្នាក់​និយាយ​ថា ប្លុក​អគារ​ដែល​លោក​កា​ដា​ហ្វី​រស់​នៅអាចរង​គ្រាប់មីសីុល​​។
ម្យ៉ាង​វិញ​ទៀត​ការ​ប្រយុទ្ធ​គ្នា​នានា​មាន​ការ​កើន​ឡើង​ក្នុង​តំបន់​ DJEBEL NEFOUSSA ជា​តំបន់​ភ្នំ​មួយ​​នៅ​ភាគ​ខាង​លិច​លី​ប៊ី ៕