ក្រុមចោរប្ល.ន់ជិត២០នាក់ ធ្វើសកម្មភាពយ៉ាងសកម្ម ត្រូវបង្ក្រាប
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្ល.ន់វ័យក្មេងចំនួន១៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការ
ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្ល.ន់វ័យក្មេងចំនួន១៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការ
ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្ល.ន់វ័យក្មេងចំនួន១៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានបន្តបន្ទាប់ ខណៈដែលធ្វើសកម្មភាពប្ល.ន់យកម៉ូតូ បុរសម្នាក់ជាកម្មកររោងចក្របានសម្រេច ហើយជនរងគ្រោះម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តន៍តាមការ
ដឹកនាំរបស់ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យចំនួន១៦នាក់ ក្នុងករណី
ធាក់ប្ល.ន់យកម៉ូតូយ៉ាងសកម្ម នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញកន្លងទៅ។
សមត្ថកិច្ចបានបន្តទៀតថាកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៤ សីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦ទៅលេខ៣៧ ស្ថិតនៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីលួចដោយស្ថានទម្ងន់ទោស (ប្ល.ន់យកម៉ូតូ) បង្កដោយជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ប្រើវែកឆា(ដែកពណ៌ស) ជនរងគ្រោះឈ្មោះម៉ុក សុរិន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំង ឆ្ពោះទៅផ្ទះតាមផ្លូវបេតុងបន្ទាយកងកាំភ្លើងធំ( ទន្លេរកន្ទិល) ចេញមកផ្លូវជាតិលេខ៤ បត់មកកើត លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ០២គ្រឿងមកគៀរ ហើយធាក់ឱ្យដួលរងរបួសដៃស្តាំ និងក្បាលជង្គង់ទាំងសងខាងរួចយកម៉ូតូជិះគេចខ្លួនទៅទិសខាងកើតបាត់។បាត់បង់:ម៉ូតូម៉ាកហុងដា សេ១២៥ស៊េរី ២០២០២ឡើងតែមឆ្នាំ២០២២ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1Q.2048លេខតួ.ម៉ាស៊ីន5716642។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលស្រុកសំរោងទង ដេញតាមនិងឃាត់ខ្លួនជនសង្ស័យ២នាក់
១-ឈ្មោះឃឿន សុឃន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លំនៅផ្ទះជួលសឡា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះហូ សុខហេងរតន: ហៅទី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ លំនៅផ្ទះជួល ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ដកហូតម៉ូតូម៉ាកScoopy.i ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-2719 (ម៉ូតូធ្វើសកម្មភាព) វែកឆាដែក១ ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានសហការជាមួយនគរបាលខណ្ឌសែនសុខ បន្តឃាត់បក្ខពួក ១-ឈ្មោះហៀង ហុង ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកណើត សង្កាត់ស្ទឹងមានជ័យ មានទីលំនៅភូមិសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតទូរស័ព្ទមួយគ្រឿង ២-ឈ្មោះចិន វាសនាភេទប្រុសអាយុ១៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មានលំនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខណ្ឌសែនសុខ
៣-ឈ្មោះណុច បញ្ញា ហៅនីន ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិ៤ សង្កាត់ទំនប់ទឹក ទីលំនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៤-ឈ្មោះកែវ ប៊ុនថាត់ ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតនៅភូមិបឹងធំ ឃុំបែកចាន ទីលំនៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ។ ក្រុមជនសង្ស័យត្រូវឃាត់ខ្លួននៅផ្ទះជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿងរួមមាន ១-ម៉ូតូ C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1V-1986 (ម៉ូតូជនរងគ្រោះ) ២-ម៉ូតូ C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1M-3024 (ម៉ូតូជនរងគ្រោះ) ដោះដូរគ្រឿង ៣-ម៉ូតូ C125 ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1X.2622 ។
ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពប្ល.ន់នៅខេត្តកំពង់ស្ពឺ៤លើក នៅខណ្ឌដង្កោ១លើក នៅរង្វង់មូលគួរស្រូវ១លើក ។ ៥-ឈ្មោះបែត សៀវម៉ី ភេទស្រីអាយុ១៧ឆ្នាំនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោងខេត្តតាកែវ ។ ៦-ឈ្មោះម៉ុន ឡេងអាន ហៅឡេង ភេទស្រី អាយុ១៧ឆ្នាំ នៅផ្ទះជួល ភូមិ.សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ភ្នំពេញ) ។ ៧-ឈ្មោះជិន សំណាង ភេប្រុសអាយុ១៨ឆ្នាំ នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម និង៨-ឈ្មោះថាច់ វិន ភេទប្រុសអាយុ១៣ឆ្នាំ នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ។ ទាំង៤នាក់នេះ ពាក់ព័ន្ធពីបទសមគំនិតក្នុងអំពើប្ល.ន់ ។
ឃាត់ខ្លួនជនសង្ស័យ៦នាក់ផ្សេងទៀតដែលជួលផ្ទះនៅភូមិអូរបែកក្អមរួមមាន ១-ឈ្មោះឆែម ចេត ភេទប្រុសអាយុ១៧ឆ្នាំ ស្រុកកំណើត ស្រុកពញាឮ ខេត្តកណ្តាល ទីលំនៅមិនពិតប្រាកដ ២-ឈ្មោះធន់ ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត ស្រុកពញាឭ ខេត្តកណ្តាល ទីលំនៅ (មិនពិតប្រាកដ)
៣-ឈ្មោះជុន ណាវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត ស្រុកពញាឭ ខេត្តកណ្តាល ទីលំនៅ(មិនពិតប្រាកដ) ។
ដកហូត ម៉ូតូ C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KF-5625 គ្មានកុងទ័រ គ្មានក្បាំង ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ៖
-ប្លន់ម៉ូតូនៅក្រុងឩដុង្គម៉ែជ័យ ១លើក
-ប្លន់ម៉ូតូនៅស្រុកពញាឭ ១លើក
-នៅខណ្ឌព្រែកព្នៅ១លើក
-នៅទំនប់កបស្រូវ១លើក
-នៅវិមានឈ្នះៗ ១លើក និងនៅកន្លែងផ្សេងទៀត។
៤-ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ១៦ឆ្នាំ
-នៅភូមិសឡា សង្កាត់ស្ទឹងមានជ័យ១
៥-ឈ្មោះរិទ្ធ សុវណ្ណារាជ ភេទប្រុស១៦ឆ្នាំ
-នៅផ្ទះជួលភូមិទ្រា៤ ស.កស្ទឹងមានជ័យ៤
៦-ឈ្មោះគង់ សម្បត្តិ ហៅជ្រូក ១៦ឆ្នាំ
-នៅផ្ទះជួលភូមិទ្រា៤ស.កស្ទឹងមានជ័យ៤
ទាំង៣នាក់សមគំនិតក្នុងអំពើប្លន់
សរុបក្នុងលទ្ធផលកិច្ចប្រតិបត្តិការទាំង២ករណី បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់(ស្រី២នាក់)
-ដកហូតម៉ូតូ៥គ្រឿងម៉ូតូជនរងគ្រោះ២គ្រឿង កាំបិតបុ័ងតោ១ វែកឆាដែក១។
បច្ចុប្បន្នក្រុមជនសង្ស័យជាចោរប្លន់ទាំង១៦នាក់បានឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ