ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជួ.ញដូរ​ថ្នាំ​ក្នុង​រោង​ស្បូវ ត្រូវអស់លក្ខណ៍​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​

ខេត្តកំពង់ស្ពឺ​ ៖ មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ជាមួយ​គ្រឿងញៀ.ន​ចំនួន​១៤​កញ្ចប់ ខណៈ​ដែល​មុខសញ្ញា​ខាងលើ​កំពុង​ចរាចរណ៍​គ្រឿងញៀ.ន​នៅ​ក្នុង​រោង​ស្បូវ​ឆ្ងាយ​ពី​ភូមិ​ជាង​១០០​ម៉ែត្រ​។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​នេះ​បាន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៣​នេះ​នៅ​ខាងក្រោយ​ភូមិ​ត្រពាំង​រកា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​ន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ.ន​ខាងលើ​នេះ គឺ​កំលាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​ស្រុក​សំរោង​ទង​បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន លុះ​ល្បាត​ដល់នៅ​ចំណុច​ខាងក្រោយ​ភូមិ​ត្រពាំង​រកា​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង បាន​ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​ម្នាក់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ មុខសញ្ញា​ដែល​ឃាត់ខ្លួន​មាន​ឈ្មោះ វង្ស សា​វឿ​ន ហៅ​ម៉ា​ប់ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ ត្រពាំង​រកា ឃុំ​ត្រពាំង​គង ស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ធ្វើ​រោង​ស្លឹក​ខាងជើង​ ភូមិ​ត្រពាំង​រកា​ ប្រហែល​១០០​ម៉ែត្រ សម្រាប់​ចែកចាយ​គ្រឿងញៀ.ន​។

ក្រោយ​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ ដកហូត​វត្ថុ​តាង​រួម​មាន​ ១-​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់​តូច ២-​ទូរស័ព្ទ​១​គ្រឿង​។

ករណី​ខាងលើ​នេះ​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀ.ន​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ