ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីប្រើពាក្យសំដីឌឺដងផ្លែផ្កាដាក់គ្នា ចុងក្រោយម្ខាងចូលពេទ្យ និងម្ខាងទៀតត្រូវសមត្ថកិច្ចចាប់

8 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អំពើ​ហិ​.​ង្សា​មួយ​បង្ក​ឡើង​ដោយ​ជន​២​ក្រុម ផឹកស៊ី​ប្រើ​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា ភាគី​អ្នក​ចាញ់​២​នាក់​ចូល​ពេទ្យ ចំណែក​អ្នក​ឈ្នះ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ម្នាក់ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣…

ខេត្តឧត្តរមានជ័យ ៖ អំពើ​ហិ​.​ង្សា​មួយ​បង្ក​ឡើង​ដោយ​ជន​២​ក្រុម ផឹកស៊ី​ប្រើ​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា ភាគី​អ្នក​ចាញ់​២​នាក់​ចូល​ពេទ្យ ចំណែក​អ្នក​ឈ្នះ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ម្នាក់ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​សាបមាត់​ស្រះ មុខ​ប្រាសាទ វត្ត​ត្រពាំង​ប្រាសាទ ឃុំ​បាក់ អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ចំពោះ​ភាគី​ខាង​រង​របួស​បញ្ជាក់​ថា អំពើ​ហិ​.​ង្សា​នោះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣ នាក់ ៖
១.​ឈ្មោះ ប៉េង ព្រំ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ
២.​ឈ្មោះ ប៉េង ព្រួញ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
៣.​ឈ្មោះ ស៊ន ធួន ហៅ ខ្លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពួក​គេ​មានមុខ​របរ ជា​កម្មករ រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ នៅ​យប់​ថ្ងៃ​កើតហេតុ​ដំបូង​ភាគី​ខាង​រង​របួស​មាន​គ្នា​មួយ​ក្រុម​បាន​ទៅ​អង្គុយ​ផឹកស៊ី​នៅ​លើ​សាបមាត់​ស្រះ មុខ​ប្រាសាទ វត្ត​ត្រពាំង​ប្រាសាទ ពេល​នោះ​ក៏​មាន​ជន​បង្ក​មួយ​ក្រុម​ទៀត​ក្នុង​ដៃ​ដោយ​កាន់​ដាវ ដែល​ក្រុម​ទាំង​២​បាន​ប្រើ​ពាក្យ​សំដី​ឌឺដង ផ្លែផ្កា​ដាក់​គ្នា ទើប​ពេល​នោះ​ក្រុម​ដែល​មាន​គ្នា​៣​នាក់ ស្ទុះ​ទៅ​កា​.​ប់​លើ​ក្រុម​ម្ខាង​ទៀត ដែល​កំពុង​អង្គុយ​ផឹកស៊ី​នៅ​លើ​សាបមាត់​ស្រះ​មុខ​ប្រាសាទ វត្ត​ត្រពាំង​ប្រាសាទ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ គឺ​ម្នាក់​ឈ្មោះ ច​ន នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្នាក់​ឈ្មោះ ជា មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​.​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្លង់​វែង​បន្ទាន់​ផង​ដែរ ។ ចំណែក​ភាគី​ដែល​ថា ជា​ជន​បង្ក ភ្លាម​នោះ​សមត្ថកិច្ច​តាម​ប្រមាញ់​ឃាត់ខ្លួន​បាន​ម្នាក់ និង​ដកហូត​ដាវ​១ ដើម​ក៏​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​សាកសួរ​បំភ្លឺ​ជំវិញ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​នោះ ។

នេះ​ជា​រឿង​ផឹកស៊ី​ប្រើ​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​មាន​ត្រឹម​ដេក​គុក​ជា​ក្រឹត្យក្រម​បទល្មើស​ព្រហ្មទណ្ឌ បាន​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ