ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើនិស្សិតចូលទៅលួចទូរស័ព្ទក្នុងបរិវេណសាលាចុងក្រោយត្រូវសមត្ថកិច្ចចាប់បាន

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​២​នាក់ នៅ​ចំណុច​ផ្សារ​៧​មក​រា សង្កាត់​ផ្សារ​ដេប៉ូ​៣…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​២​នាក់ នៅ​ចំណុច​ផ្សារ​៧​មក​រា សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ពាក់​ពន្ធ​ករណី​លួច (​លួច​ទូរស័ព្ទ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ដើរ​មុខ​បន្ទប់រៀន​អគារ​B ក្នុង​បរិវេណ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ណ​ន ប៊ុ​ន​ច័ន្ទ​មិ​នា ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​៦១២ ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​ម្នាក់​ឈ្មោះ ស្រី សុខ​ហេង ហៅ ច​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៦១២ ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក មាន​ករណី​ចោរ​ចូល​លួច​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ​ម៉េ​ក ពណ៌​មាស​១​គ្រឿង នៅ​ផ្លូវ​ដើរ​មុខ​បន្ទប់រៀន​អគារ​បេ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ទន្លេ​បា​សា ក់ ខណ្ឌចំការមន ពី​ជន​រង​គ្រោះ​ឈ្មោះ ខា លី​ម​ប៉ូ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាលា​ច្បាប់​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់ ដែល​ពួក​គេ​ស្លៀក​សំលៀក​បំពាក់​ឯកសណ្ឋាន​បន្លំ​ធ្វើ​ជា​និស្សិត​សកល​វិទ្យាល័យ​បាន​សម្រេច ។

បន្ទាប់​ពី​មាន​ករណី​ចោរ​ចូល​លួច​ទូរស័ព្ទ​ដៃ​របស់​និស្សិត​ម្នាក់​នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​នោះ​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ថ្នាក់​គ្រប់គ្រង​សាលា​ខាងលើ​បើក​ការ​ស៊ើបអង្កេត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​មុខសញ្ញា​គួ​ឲ្យ​សង្ស័យ​២ នាក់ ក្លែងបន្លំ​ឯក​ណ្ឋា​ន​សិស្ស​ដែល​មិនមែន​ជា​និស្សិត​រៀន​នៅ​សាលា​ច្បាប់​នោះ​ទើប​សមត្ថកិច្ច​បន្ត​ការ​ស្រាវជ្រាវ​រយៈពេល​ជាង​កន្លះ​ខែ ក្រោយមក​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ យក​ទៅ​សាកសួរ ។

នៅ​ចំពោះ ជនសង្ស័យ​ទាំង​២​នាក់ ក៏​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា មុន​ធ្វើ​សកម្មភាព​ពួក​គេ​បាន​ទិញ​សម្លៀក​បំពាក់​ធ្វើ​ដូច​ជា​និស្សិត ហើយ​ក៏​ជិះ​ម៉ូតូ​កង់​បី​ចេញពីផ្ទះ​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ធ្វើ​ដំណើរ​ឆ្ពោះទៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ប្រាកដ​ណាស់ ទៅ​បន្លំ​លួច​ទ្រព្យសម្បត្តិ​របស់​និស្សិត​ដែល​រៀន​នៅ​ទីនោះ ។

លុះ​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដល់​មុខ​សាលា​ពួក​គេ​បាន​ដើរ​ចូល​ទៅ​អគារ​បេ ពេល​នោះ​ក៏​ឃើញ​និស្សិត​ស្ត្រី​ម្នាក់​កំពុង​ដើរ​លើ​ផ្លូវ​មុខ​បន្ទប់រៀន ដោយ​មាន​ស្ពាយ​កាបូប​នៅ​ខាងក្រោយ ឃើញ​ដូច្នោះ​គេ (​ឈ្មោះ ស្រី សុខ​ហេង ហៅ​ច​យ​)​បាន​ដើរទៅ​ពីមុខ​និស្សិត​យឺត​ៗ ហើយ​បក្ខពួក​(​ឈ្មោះ ណ​ន ប៊ុ​ន​ច័ន្ទ​មិ​នា ហៅ​ពេជ្រ​)​បាន​ដើរ​តាម​ពីក្រោយ ហើយ​យកដៃ​ទាញ​ខ្សែរូត​កាបូបស្ពាយ​របស់​និស្សិត​នោះ​ថ្នម​ៗ​ធ្វើ​សកម្មភាព​លួច​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ប្រូ​ម៉េ​ក ពណ៌​មាស​១​គ្រឿង​បាន​សម្រេច រួច​នាំ​គ្នា​គេចខ្លួន​តែ​ម្តង​ទៅ ។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​លួច​(​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​)​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជ​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ