ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ បញ្ចប់​អរិភាព និង​ស្វាគមន៍​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន

3 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក Tommy Pigott អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក​ឱ្យ​កម្ពុជា និង​ថៃ បញ្ចប់​អរិភាព និង​ស្វាគមន៍​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក Tommy Pigott អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក​ឱ្យ​កម្ពុជា និង​ថៃ បញ្ចប់​អរិភាព និង​ស្វាគមន៍​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​)​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​អា​មេ​រិ​ក តាម​រយៈ​លោក Tommy Pigott បាន​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ​បញ្ចប់​អរិភាព ដក​អាវុធ​ធុន​ធ្ងន់ បញ្ឈប់​ការ​ដាក់​មីន និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ (​ប្រទេស​ម៉ា​ឡេ​ស៊ី​) ដែល​រួម​មាន​យន្តការ​ដើម្បី​ព​ន្លឿ​ន​ការ​ដោះ​មីន​មនុស្សធម៌ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​។

ជាមួយ​គ្នា​នោះ លោក​បាន​បន្ថែម​ទៀត​ថា «​យើង (​សហរដ្ឋអាមេរិក​) សូម​ស្វាគមន៍​ចំពោះ​មេដឹកនាំ​អាស៊ាន​ដែល​បាន​មក​ជួប​គ្នា​នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​គាំទ្រ​កម្ពុជា និង​ថៃ ឱ្យ​គោរព​យ៉ាង​ពេញលេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​បញ្ចប់​ជម្លោះ​មួយ​នេះ​»​។

សូម​ជម្រាប​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ស្តី​អំពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​នេះ នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី តប​តាម​ការ​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ