ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូដឹកឈើនិងរថយន្តទួរីសបុក​គ្នារាលដាល បុកគេឯង​ពេញ​ផ្លូវ​

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើតឡើងទាំងព្រលឹម​អុរ​​បង្ក​ឡើង​រវាង​រថយន្ត និងម៉ូតូបណ្តាលឲ្យប្តី-ប្រពន្ធពីរនាក់​រង​របួសជាទម្ងន់ដោយ​បាក់​ជើង​ខ្ទេចទាំងសង​ខាង និង​មនុស្សបី​នាក់​​ទៀត ក៏​រងរបួស​ធ្ងន់​-ស្រាល​ក្នុង​​ហេតុ​ការណ៍​​នេះ​ដែរ ដែល​បង្ក​​ឡើង​ដោយ​​រថយន្តទួរីស​មួយ​​គ្រឿង​បានបើកបុកជាមួយម៉ូតូ​ដឹក​ឈើ​ធ្នង់​មួយ​គ្រឿង

ខេត្ត​ក្រចេះ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើតឡើងទាំងព្រលឹម​អុរ​​បង្ក​ឡើង​រវាង​រថយន្ត និងម៉ូតូបណ្តាលឲ្យប្តី-ប្រពន្ធពីរនាក់​រង​របួសជាទម្ងន់ដោយ​បាក់​ជើង​ខ្ទេចទាំងសង​ខាង និង​មនុស្សបី​នាក់​​ទៀត ក៏​រងរបួស​ធ្ងន់​-ស្រាល​ក្នុង​​ហេតុ​ការណ៍​​នេះ​ដែរ ដែល​បង្ក​​ឡើង​ដោយ​​រថយន្តទួរីស​មួយ​​គ្រឿង​បានបើកបុកជាមួយម៉ូតូ​ដឹក​ឈើ​ធ្នង់​មួយ​គ្រឿង ហើយបានជ្រុ​លទៅ​បុក​ជាមួយម៉ូតូ​ពីរ​គ្រឿងទៀត។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៥​និង៣០នាទីព្រឹក ថ្ងៃទី១០ ឧសភា ​ត្រង់​ចំណុចមុខទីបញ្ជាការ​ប៉េអឹម ស្រុក​ស្នួល។

តាម​ព័ត៌​មាន​ពី​មន្រី្ត​ប៉ូលិសផ្នែកចរាចរណ៍​បាន​និយាយថា នៅ​ព្រឹកថ្ងៃកើតហេតុ​នោះ​រថយន្ត​ទួរីស​ជិះគ្នាពីរនាក់​​បាន​បើក​បរយ៉ាង​លឿន​​ក្នុង​ទិសដៅពីជើងទៅត្បូង​បុកជា​មួយ​ម៉ូតូ​ដឹកឈើធ្នង់បើកបរដោយ​ឈ្មោះ​អ៊ឹម ណាក់ អាយុ​១៨​ឆ្នាំ ក្នុង​ទិស​ដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​ផ្លោងអ្នកជិះពីក្រោយទៅបុកកញ្ចក់​​រថយន្ត បណ្តាលឱ្យ​រងរបួសស្រាល ហើយ​រថយន្ត​ទួរីស​បានកិនអ្នកបើកម៉ូតូដឹក​ឈើ​ធ្នង់បាក់ជើងម្ខាង ។

សាក្សី​ដែល​ឃើញហេតុការណ៍​បានឲ្យដឹងថា បន្ទាប់ពី​រថយន្តទួរីសបាន​បុកម៉ូតូដឹកឈើ​ធ្នង់​ហើយបានជ្រុលទៅ​បុក​ម៉ូតូ​មួយ​គ្រឿងទៀត បណ្តាលឱ្យ​អ្នកជិះម៉ូតូពីរនាក់​ ប្តីឈ្មោះរស់ សុខ​ឡេង អាយុ៤៣ឆ្នាំ ជាគ្រូ​បង្រៀន និងប្រពន្ធ​ឈ្មោះ​សុខ ឃីម អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ថ្ពង ឃុំស្នួល ស្រុកស្នួល ដែល​​កំពុងតែជិះម៉ូតូ​យក​បន្លែមកលក់នៅផ្សារ​ស្នួល បាក់ជើងខ្ទេច​ទាំង​សងខាងពីរនាក់​ប្តី​-ប្រពន្ធ។ រីឯ​ម៉ូតូដឹក​ឈើ​ធ្នង់មួយគ្រឿង​នោះ​ក៏​ខ្ទាត​ទៅបុកម៉ូតូមួយគ្រឿង​ទៀត​ដែលបើកពីមុខ​បណ្តាលឱ្យអ្នកបើក​ម៉ូតូ​ឈ្មោះ​ថា ប្រុស អាយុ​២០ឆ្នាំ រស់នៅស្រុកស្នួល រង​របួសស្រាល។ ជា​​មួយ​គ្នា​​នេះ​រថយន្តទួរីសក៏​ជ្រុល​​ទៅបុក​រថយន្ត​ដឹកដី​មួយគ្រឿងទៀត ​ដែល​​ម្ចាស់ចត​​នៅ​ក្បែរ​នោះ​ ទើប​ទៅ​មុខ​លែង​រួច​ រីឯ​អ្នក​បើកបរនិងអ្នកជិះក្នុងរថយន្តទួរីសបានរត់​គេច​ខ្លួនបាត់ ។

លោកឱ សេង នាយរងផ្នែកសណ្តាប់ធ្នាប់​នគរបាលស្រុកស្នួលបាន បញ្ជាក់ថា សំភារ​ទាំង​អស់មានរថយន្តនិងម៉ូតូ បន្ទាប់ពីចុះធ្វើការវាស់​វែង​រួចត្រូវបានយកមករក្សា​ទុកនៅអធិការ​ដ្ឋាន​ស្រុក ហើយឆ្លងតាមការវាស់វែងនៅ​កន្លែងកើត​ហេតុឃើញថា មូលហេតុដែលនាំឱ្យកើតមាន​គ្រោះ​ថ្នាក់ចរាចរណ៍​នេះកើតឡើង ដោយ​សារ​អ្នកបើក​បរ​រថយន្តទួរីសបើកលឿនរំលោភ​ឆ្លង​ចូល ចំណែកផ្លូវម្ខាងទៀតមិនគោរព​សិទ្ធិអាទិ​ភាព ម្យ៉ាងទៀតម៉ូតូដែលដឹកឈើ​ធ្នង់នេះ ក៏​ដឹក​ខុសបច្ចេកទេសដែរ​ ទើ​​បបង្ក​ឱ្យ​មាន​បញ្ហា​បែប​នេះ ៕