ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺសំឡេង​មនុស្ស​ស្រែក​! បុរស​ម្នាក់​ងាក​មក​មើល ក៏​ឃើញ​គេ​ជិះ​ម៉ូតូ​ស្រ​ដៀង​របស់​ខ្លួន​ផ្អើល​ឆោឡោ

8 ខែ មុន
  • ក្រចេះ

មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្តៀ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ថា គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្រោមផ្ទះ ហើយ​ដើរ​ឆ្លងផ្លូវ​ទៅ​ខាង​មុខ ដើម្បី​រក​កា​.​ប់​ដើម​ពពក​វិល​មក​ធ្វើ​ជា​ថ្នាំខ្មែរ ស្រាប់តែ​លឺ​សំឡេង​​មនុស្ស​ស្រែកហៅ​គ្នា​។ ពេល​នោះ​គាត់​ក៏​ងាក​មក​មើល ក៏​ឃើញ​

ខេត្តក្រចេះ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្តៀ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ថា គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្រោមផ្ទះ ហើយ​ដើរ​ឆ្លងផ្លូវ​ទៅ​ខាង​មុខ ដើម្បី​រក​កា​.​ប់​ដើម​ពពក​វិល​មក​ធ្វើ​ជា​ថ្នាំខ្មែរ ស្រាប់តែ​លឺ​សំឡេង​​មនុស្ស​ស្រែកហៅ​គ្នា​។ ពេល​នោះ​គាត់​ក៏​ងាក​មក​មើល ក៏​ឃើញ​មនុស្ស​ប្លែក​មុខ​ជិះ​ម៉ូតូ​ស្រ​ដៀង​នឹង​ម៉ូតូ​របស់​គាត់ ហើយ​គាត់​ក៏​រត់​ទៅ​មើល​ក្រោមផ្ទះ ស្រាប់តែ​បាត់​ម៉ូតូ​ខ្លួនឯង​មែន ពេល​នោះ​ក៏​បាន​ស្រែកហៅ​បងប្អូន​ឲ្យ​ជួយ​ដេញ​តាម ចោ​.​រ និង​ទូរស័ព្ទ​ទាក់ទង​ប្តឹង​ទៅ​នគរបាល​ប៉ុស្ដិ៍ ដើម្បី​ឲ្យ​ជួយ​ស្ទាក់​ចាប់ចោ​.​រ​តែ​ម្តង​។

ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្ដិ៍ ចេញ​ល្បាត​លើ​ដងផ្លូវ​សាធារណៈ ដើម្បី​ស្វែងរក និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោ​.​រ​លួ​.​ច​ម៉ូតូ​នោះ​។ ហើយ​ក៏​មិនយូរ​ប៉ុន្មាន នគរបាល​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ ដែល​ជន​នោះ​មានឈ្មោះ ជា ឡាយ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ខេត្តក្រចេះ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១-​ម៉ូតូ​១​គ្រឿង​ម៉ាក​វេ​វ ស៊េរី​ឆ្នាំ​២០២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​, ២- សោ​ខ្សៀរ​លេខ​៨ មួយ និង​៣-​សោ​សម្រាប់​កាច់​សោ​ម៉ូតូ​ចំនួន​៣​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន និង​បក្សពួក​ម្នាក់​ទៀត​បាន​បបួល​គ្នា​ដើរ​លួ​.​ច​ម៉ូតូ លុះដល់​ចំណុច​ស្រែ​ថ្មី ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ពួក​គេ​បានឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ទុក​នៅ​ក្រោមផ្ទះ ក៏​នាំ​គ្នា​ចូល​ទៅ​លួ​.​ច​តែ​ម្តង​។ ពេល​នោះ រូបគេ​ជា​អ្នក​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​លួ​.​ច​ជិះ​ចេញពី​ក្រោមផ្ទះ​អ្នកស្រុក​។ លុះ​ពេល​ទៅ​ដល់​ចំណុច​ផ្លូវ​ចូល​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង ពួក​គេ​ក៏​បាន​ដូរ​ម៉ូតូ​គ្នា​ជិះ រួច​ក៏​ទៅ​មុខ​ផុត​បន្តិច រហូត​ដល់​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តែ​ម្ដង​ទៅ​។ ចំណែក​បក្សពួក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

ក្រោយ​សារភាព​រួច ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ