ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកកូន​ៗ​ប៊ីនឡាដេន​​ចង់ប្តឹង​លោក​អូបា​ម៉ា​ទៅតុលាការ

14 ឆ្នាំ មុន

ពួក​​កូនៗ​របស់​អូសា​ម៉ា ប៊ីន​ឡា​ដេន ​​បាន​គំរាម​ប្តឹង​​ប្រធានាធិបតី​អាេមរិក​លោក​បារ៉ាក់ អូបា​ម៉ា ទៅ​តុលា​ការ​ពី​បទ​ទទួល​ខុសត្រូវ​លើ​​ការ​សម្លា.ប់​ឪពុក​របស់ពួកគេ​ កាលពីថ្ងៃទី២ ឧសភា ​កន្លងមកនេះ ​ហើយ​យល់ថា ​ជា​ការពុំ​អាច​​ទទួល​យកបាន​ និង​ជារឿង​​អាម៉ាស់​ដែល​យក​សាកសព​ឪពុក​ពួកគេ​​ទៅទម្លាក់​ចោល​ក្នុង​ ទឹកសមុទ្រ ។​ ពួក​កូនៗ​ប៊ីនឡាដេន​​បានគំរាម​ប្តឹង​បែប​នេះ ​ក្នុងសារ​មួយ​ចេញផ្សាយ​កាលពីថ្ងៃទី​១០ ឧសភា ​​ដោយ​អីុន​ធើរ​ណេត​​​អ៊ិ​ស្លាម​មួយ។ ​

ពួក​​កូនៗ​របស់​អូសា​ម៉ា ប៊ីន​ឡា​ដេន ​​បាន​គំរាម​ប្តឹង​​ប្រធានាធិបតី​អាេមរិក​លោក​បារ៉ាក់ អូបា​ម៉ា ទៅ​តុលា​ការ​ពី​បទ​ទទួល​ខុសត្រូវ​លើ​​ការ​សម្លាប់​ឪពុក​របស់ពួកគេ​កាលពីថ្ងៃទី២ ឧសភា ​កន្លងមកនេះ ​ហើយ​យល់ថា ​ជា​ការពុំ​អាច​​ទទួល​យកបាន​ និង​ជារឿង​​អាម៉ាស់​ដែល​យក​សាកសព​ឪពុក​ពួកគេ​​ទៅទម្លាក់​ចោល​ក្នុង​ទឹកសមុទ្រ ។​ ពួក​កូនៗ​ប៊ីនឡាដេន​​បានគំរាម​ប្តឹង​បែប​នេះ ​ក្នុងសារ​មួយ​ចេញផ្សាយ​កាលពីថ្ងៃទី​១០ ឧសភា ​​ដោយ​អីុន​ធើរ​ណេត​​​អ៊ិ​ស្លាម​មួយ។ ​
សារ​នោះ​ដែល​ចុះ​​ហត្ថ​លេខា​​ដោយអូម៉ារ ​ប៊ីន ​អូសាម៉ា ប៊ីនឡាដេន​​ ក្នុង​នាម​បងប្អូនគេ​ជា​ច្រើន​នាក់​​សរ​សេរ​ថា ​វា​អយុត្តិធម៌​​​ ហើយ​មិន​អាច​ទទួលយកបាន​ខាង​សាសនា​ក់ដែល​យក​សាក​សព​​របស់​​ម​នុស្ស​​កម្រិត​ខ្ពស់​នេះ​ទម្លាក់​ចូល​ក្នុង​ទឹកសមុទ្រ ។ វា​ជា​ការ​អាម៉ាស់​សម្រាប់​គ្រួសារ​​​ និង​មនុស្ស​ទាំង​ឡាយដែល​ដើរ​តាមគាត់​ ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ពួកអ៊ិ​ស្លាម ជា​ច្រើន​រយ​​លាន​នាក់ ។ ក្នុង​ឋានៈ​​ជាកូន​ប្រុស​របស់​អូសាម៉ា ប៊ីនឡាដេន​​យើង​សូម​រក្សា​សិទ្ធិ​​ប្តឹង​​​ចំពោះ​បណ្តា​​អ្នក​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋ​កម្ម​នេះចំពោះ​​តុលា​ការ​​អាេមរិក​ និង​តុលា​ការ​អន្តរ​ជាតិ។
ដោយ​បរិហារ​​ប្រតិបត្តិការកុំម៉ង់​ដូ​អាមេរិក ថា ធ្វើ​ជា​មួយ​បំណង​សម្លាប់​ ហើយ​​ពុំ​មែន​​ចាប់ខ្លួន​អូសាម៉ា​ ប៊ីនឡាដេន ​​នៅបា៉គីស្ថាន​កូន​ប្រុស​​របស់ប៊ីនឡាដេន​​រូបនេះ​គូសបញ្ជាក់​ថា ទាំង​​ប្រធានាធិបតី​​អាមេរិក ទាំង​រដ្ឋាភិបាល​របស់​​លោក​ពុំ​បាន​បង្ហាញ​​ភស្តុតាង​​គ្រប់​គ្រាន់​ លើ​ការ​ស្លាប់​​របស់ឪពុក​គេ​ឡើយ ។ អាជ្ញា​ធរ​​អ៊ិស្លាម​​​ជាន់ខ្ពស់​ទាំង​ឡាយ​បាន​វិនិ​ច្ឆ័យ​​ថា វា​ពុំ​សម​ស្រប​​ទៅ​នឹង​សាសនា​អ៊ិស្លាម​​​ការ​សម្រេច​ចិត្ត​​​របស់​​អាមេរិក​​​ទម្លាក់​សព​ប៊ីនឡាដេនចូលទៅក្នុង​ទឹក​សមុទ្រ​ដោយក្រុង​វ៉ាស៊ីនតោន​ថា បើ​យកសព​ប៊ីន​ឡាដេនទៅ​កប់ នោះ​ផ្នូរ​របស់គេ​អាច​ក្លាយ​ទៅ​ជា​កន្លែង​​គោរព​បូជាសម្រាប់​ការ​ធ្វើ​​ធម្មយា​ត្រា​របស់​ពួកអ៊ិស្លាម ៕