ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​បច្ចេកវិទ្យា​ធ្លាក់​ចុះ ខណៈ​ចិន​ពិចារណា​ដាក់​កម្រិត​លើ​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​កុមារ

8 ខែ មុន

ចិន ៖ ភាគហ៊ុន​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ចិន​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​និយតករ​អ៊ី​ន​ធឺ​ណេ​តរបស់​

ចិន ៖ ភាគហ៊ុន​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ចិន​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​និយតករ​អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​នេះ បាន​ផ្តល់​អនុសាសន៍​ឱ្យ​ដាក់​កម្រិត​រយៈពេល​លើ​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​កុមារ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​ដូច​ជា Alibaba និង Bilibili បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ ហើយ​បាន​រក​ឃើញ​ការ​ខាតបង់​កាន់តែ​ច្រើន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ច្បាប់​ដែល​បាន​ស្នើ​នឹង​ឃើញ​ថា កុមារ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ​បាន​រយៈពេល​អតិបរមា​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ វា​បាន​កើតឡើង​៤​ឆ្នាំ បន្ទាប់​ពី​កុមារ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ ត្រូវ​បាន​ទទួល​រង​នូវ​ការ​រឹត​បន្តឹង​លើ​ការ​លេង​ហ្គេ​ម​។

ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​អង្គភាព Cyberspace Administration of China ដែល​ហៅ​កាត់​ថា CAC ក៏​នឹង​បានឃើញ​កុមារ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រើ​អ៊ីនធឺណិត នៅ​លើ​ឧបករណ៍​ចល័ត​ចាប់ពី​ម៉ោង ១០:០០​នាទី​យប់ ដល់​ម៉ោង ០៦:០០​នាទី​ព្រឹក​។ សំណើ​របស់ CAC តម្រូវ​ឱ្យ​អ្នកលេង​ក្នុង​ឧស្សាហកម្ម រួម​ទាំង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរ​សព្ទ​ចល័ត កម្មវិធី និង​ហាង​លក់​កម្មវិធី ដើម្បី​បង្កើត​មុខងារ​មួយ​ហៅ​ថា «​របៀប​ប្រើប្រាស់​តិចតួច​» ដើម្បី​កំណត់​កម្រិត​ប្រើប្រាស់ ដែល​ប្រែប្រួល​តាម​អាយុ​។ ខណៈ​ពេល​ដែល​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨​ឆ្នាំ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រយៈពេល​ត្រឹម​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ កុមារ​ដែល​មាន​អាយុ​ក្រោម​៨​ឆ្នាំ នឹង​ត្រូវ​បាន​បែងចែក​ត្រឹមតែ​៨​នាទី​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ស្រប​ពេល​បច្ចុប្បន្ន សំណើ​នេះ​បាន​បើកចំហ​ចំពោះ​មតិ​សាធារណៈ​។

បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទំនងជា​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់ ដូច​ជា​របៀប​ដែល​ធ្វើការ​ជាមួយនឹង​ការ​រឹត​បន្តឹង​លើ​កម្មវិធី​ហ្គេ​ម​។ ជាក់ស្តែង ភាគហ៊ុន​របស់​ក្រុមហ៊ុន Alibaba បាន​ធ្លាក់​ចុះ​ជាង ៣% នៅ​ហុងកុង កាលពី​ថ្ងៃ​ទី​០២ ខែសីហា កន្លង​ទៅ ស្រប​ពេល​ដែល Bilibili បាន​ធ្លាក់​ចុះ​ជិត ៧% ឯណោះ​។ នៅ​ពាក់កណ្តាល​ថ្ងៃ​ទី​០៣ ខែសីហា ភាគហ៊ុន Alibaba កំពុង​ជួញដូរ​ទាប​ជាង ២% ខណៈ​ពេល​ដែល Bilibili ធ្លាក់​ចុះ ០.៥% ។

ប្រទេស​ចិន​បាន​អនុ​វត្តបទ​ប្បញ្ញត្តិ​ជា​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ញៀន​វី​ដេ​អូ​ហ្គេ​ម ដែល​មន្ត្រី​បាន​និយាយ​ថា ប៉ះពាល់​ដល់​សុខភាព​កុមារ​។ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ ប្រទេស​នេះ បាន​ដាក់​បម្រាម​គោចរ​លើ​ការ​លេង​ហ្គេ​ម​អន​ឡាញ​សម្រាប់​អនីតិជន​។ អ្នកលេង​ហ្គេ​ម​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​លេង​អន​ឡាញ​ចន្លោះ​ម៉ោង ១០:០០​នាទី​យប់ ដល់​ម៉ោង ០៨:០០​នាទី​ព្រឹក​។ ជាមួយ​គ្នា​នោះ ពួក​គេ​ក៏​ត្រូវ​បាន​ដាក់​កម្រិត​លើ​ការ​លេង​ហ្គេ​ម​រយៈពេល​៩០​នាទី នៅ​ថ្ងៃ​ធ្វើការ និង​៣​ម៉ោង នៅ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​។

ជិត​ពីរ​ឆ្នាំ​ក្រោយមក អាជ្ញាធរ​បាន​ហាម​កុមារ​មិន​ឱ្យ​លេង​ហ្គេ​ម​លើស​៣​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មួយ​បាន​ដាក់​ស្លាក​ហ្គេ​ម​អន​ឡាញ​ថា​ជា «​អាភៀន​ខាង​វិញ្ញាណ​»​។ បទ​ប្បញ្ញត្តិ​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ហើយ​ការ​កើនឡើង​បទ​ប្បញ្ញត្តិ​នៃ​ឧស្សាហកម្ម​នេះ បាន​ជួយ​សហរដ្ឋអាមេរិក​វ៉ា​ដាច់​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ហ្គេ​ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដោយ​ប្រាក់​ចំណូល​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Newzoo បាន​ចេញផ្សាយ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ