សាកសពមនុស្ស58នាក់បោះចោលក្នុងសមុទ្រ
ក្រសួងមហាផ្ទៃទុយនីស៊ីរាយការណ៍ថា សាកសពមនុស្ស៥៨នាក់ដែលគេទម្លាក់ចោលក្នុងសមុទ្រត្រូវបានរកឃើញ កាលពីខែមេសានៅតាមឆ្នេរសមុទ្ររបស់ទុយនីសីុ។
ក្នុងសេចក្តីប្រកាសមួយផ្សាយតាមទីភ្នាក់ងារព័ត៌មានផ្លូវការ TAP ក្រសួងនេះវាយតម្លៃថា សាកសពមនុស្សទាំងនោះប្រហែលជាសាកសពរបស់ពួកអន្តោប្រវេសន៍លួចលាក់ ។ យោងតាមសេចក្តីប្រកាសនោះថា សាកសពទាំងឡាយដែលរកឃើញបានហើមរលួយរួចត្រូវប្រទះឃើញដោយបណ្តាកង ឯកភាពឆ្មាំឆ្នេរសមុទ្រជាតិ និងកងទ័ព។
ចែករំលែកព័តមាននេះ