ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​បា-ញ់​មនុស្ស​នៅ​កណ្តាល​ក្រុង​ភ្នំពេញ រកឃើញថា «ក្រុមនេះមិនធម្មតាទេ»

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣ បាន​ទទួល​ជនសង្ស័យ​ចំនួន​១០នាក់ ដើម្បី​បើក​ការ​ស៊ើបសួរ​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម បា-ញ់​សម្លាប់​មនុស្ស​នៅ​កណ្តាល​ក្រុងភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣ បាន​ទទួល​ជនសង្ស័យ​ចំនួន​១០នាក់ ដើម្បី​បើក​ការ​ស៊ើបសួរ​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម បា-ញ់​សម្លាប់​មនុស្ស​នៅ​កណ្តាល​ក្រុងភ្នំពេញ ។

ជនសង្ស័យ​ទាំង​១០នាក់​នោះ​ មាន​ជនជាតិ​វៀតណាម​៩នាក់ ​និងខ្មែរ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ រួច​បាន​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

ប្រតិបត្តិការណ៍​នេះ​ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយ ក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ឈាន​ដល់​ការ​បំបែកសំណុំរឿង​ឃាតកម្ម​នេះ ។

បើ​ទោះបីជា​ជន​ដៃដល់​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាងណា​ក៏​ដោយ តែ​សង្ឃឹមថា​ប្រតិបត្តិការ​នៅ​ក្តៅ​គគុក​នោះ មិនយូ​មិនឆាប់​ជន​ជា​ឃាតករ​ប្រាកដជា​ចូល​អន្ទាក់​របស់​សមត្ត​កិច្ច​ជាក់​ជា​មិន​ខាន ។

សូម​ជម្រាប​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២ ៣ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង បាន​កើតឡើង​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេង កង រា​ធានី​ភ្នំពេញ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៧​ទៅ​៨​នាក់ ប្រើប្រាស់​ម​ធ្បា​យ​ជិះ​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន​២ ដើម បាន​ធ្វើ​សក ម្ម​ភាព​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ន ទុន​ហ៊ុ​ង អាយុ​៣៧ ឆ្នាំ ជនជាតិ​វៀតណាម បណ្តាល​ឲ្យ​ស្លាប់​​នៅ​កន្លែង​កើតហេតុ ។


ក្រោយ​ពី​កើត​មាន​អំពើ​ឃាតកម្ម​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ដល់​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ចំនួន​២​ទីតាំង​ផ្សេង​គ្នា ។ ទីតាំង​ទី​១ នៅ​ចំណុច​សណ្ឋាគារ​សូ​ផៃ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទីតាំង​ទី​២​ស្ថិត​នៅ​ខុន​ដូរ​ហា​យ​លេ​ន ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នោះ​ កម្លាំង​សហការ​បាន​ចុះ​ទៅ​ដល់​មូល​ដ្នា​ន​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ដើម្បី​តាម​ប្រមាញ់​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​ជា​ឃាតករ ដែល​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​កំពុង​ព្យាយាម​រក​ច្រកចេញ​ទៅ​ក្រៅប្រទេស ។ ប្រតិបត្តិការ​ដំបូង​កម្លាំង​សមត្ថ​កិ​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​១៥​នាក់ លុះ​នៅ​ពេល​នាំ​យក​ទៅ​ធ្វើការ​សួរ រក​ឃើញ​១០​នាក់ ពាក់​ព័ន្ធ​ករណី​បាញ់ប្រហារ​នោះ ហើយ​សមត្ថកិច្ច​ក៏​បាន​ដកហូត​រថយន្ត​ចំនួន​៣គ្រឿង ម៉ូតូ​១​គ្រឿង អាវុធ​ខ្លី​២​ដើម បង់​២ គ្រាប់​ចំនួន​៥​គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​ខៀវ និង​ម្សៅ​ស មួយ​ចំនួន​សង្ស័យ​សារធាតុ​ញៀន និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២ គ្រឿង ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​នៅ​តែ​តាម​ប្រមាញ់​ក្រុម​ឃាតករ ពាក់​ពន្ធ​ករណី​ឃាតកម្ម​បាញ់​ប្រហារ​ជីវិត​លើ​បុរស​ជន ជាតិ​វៀតណាម​ម្នាក់ នៅ​កណ្តាល​ក្រុងភ្នំពេញ​ រយៈពេល​៣​ទៅ​៤ ថ្ងៃ​កន្លង​មកនេះ នៅ​ក្តៅ​គគុក​នៅឡើយ​ទេ ខណៈ​មនុស្ស​ជាង​១០​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​សាក​សួរ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រី​ជាង​១០​នាក់ មាន​១១​នាក់​ឃាត់ខ្លួន​នៅ​សណ្ឋាគារ សូ​ផៃ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​មាន​តែ​២​នាក់​ទេ ពាក់​ព័ន្ធ​ការ​ចូលរួម​ក្នុង​អំពើ​ឃាតកម្ម តែ​ជនសង្ស័យ​មិន​ទាន់​សារភាព​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អំពី​សកម្មភាព​ដែល​ពួក​គេ​ប្រព្រឹត្តិ​នោះ​ដែរ ។

បេសកកម្ម​យ៉ាង​ក្តៅ​គគុក​នោះ នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា សមត្ថ​កិច្ច​បាន​បន្ត​ប្រតិបត្តិការ​ស្រាវ​ជ្រាវ រក​ឃើញ​រថយន្ត​ម៉ាក​ឡិច​សីស NTX ៣០០ មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ជិះ​​ធ្វើ​សកម្មភាព បាន​យក​ទៅ​លាក់​ទុក​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ម្ចាស់​វា​កំពុង​បន្ត​ការ​គេចខ្លួន ហើយ​រថយន្ត​នោះ​ត្រូវ​បាន​សមត្ថ​​កិច្ច​នាំ​យក​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​ក្រសួងមហាផ្ទៃ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​សហការ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នោះ ដែល​កម្លាំង​ជំនាញ​មួយ​ចំនួន​បាន​ទៅ​ដល់​ក្រុង​បា​វិត ព្រំដែន​កម្ពុជា​.​វៀតណាម​រួច​ជា​ស្រេច​ទៅ​ហើយ ព្រោះ​បើ​តាម​សេចក្តី​រាយ​ការ​ថា ជន​ដៃដល់​បាន​គេចខ្លួន​ទៅ​ទីនោះ ដើម្បី​រក​ច្រក​ចេញពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ត​កិច្ច​កម្ពុជា ។ មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​បាន​បង្ហើប​ទៀត​ថា ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ ដែល ជនសង្ស័យ​មាន​គ្នា​ទាំងអស់​៨​នាក់ ជិះ​ក្នុង​រថយន្ត​៥ នាក់ និង ៣​នាក់​ជិះ​ម៉ូតូ​២ គ្រឿង​តាម​បិទ​គូ​ទ ។

ហើយ​ករណី​បាញ់ប្រហារ​នោះ​ ទំនងជា​រឿង​ពាល​ស៊ី​ពាល បានជា​គេ​និយាយ​យ៉ាង​ដូច្នោះ​ពីព្រោះ​ជនសង្ស័យ​១​ក្រុម​នោះ គឺជា​មុខសញ្ញា​ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ។ ដូច្នេះ​បើ​ទោះបី​ពួក​គេ​មិន​ឆ្លើយ​សារភាព​យ៉ាងណា​ក៏​ដោយ សមត្ថ​កិច្ច​អាច​សន្មត់​ជា​ជំ​ហាន​ដំបូង​ថា នេះ​ជា​ករណី​ «​ពាល​ស៊ី​ពាល​» បណ្តាល​មក​ពី​ការ​ចែក​លាប​សការៈ​មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា ទើប​កើតការ​តាម​បាញ់ប្រហារ​នោះ ។

នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ហើយ​សង្ឃឹមថា ពេល​ចប់​បេសកកម្ម​សមត្ថកិច្ច និង​បង្ហាញមុខ​ជន​សង្ស័យ​ជា​សាធារណៈ​ ។

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


អត្ថបទសរសេរ ដោយ