ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អាចារ្យវត្ត​​ម្នាក់​ល្បូ​ង​ក្មេង​ស្រី​​​យកទៅ​ច្របាច់​​ទក់​សាច់​​ ថ្នូរ​នឹង​លុយ​៥០០០​រៀល​

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អតីត​តា​អាចារ្យ​ម្នាក់ត្រូវ​ស​ត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ពី​រង​នូវ​បណ្ដឹង​ចោទប្រកាន់​ថា បាន​ល្បូ​ង​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​យក​ទៅ​រំលោភ តែ​បែរជា​លូក​ច្របាច់​នាង​លេង​ជា​ល្បែង​តណ្ហា​ឡើង​ទក់​សាច់​ដោយ​សន្យា​សូក​លុយ​នាង​ចំនួន​៥០០០​រៀល កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី ០២ សីហា នៅ​ក្នុង​រោងរ​ង្គា​ស​បច្ច័យ​មួយ​កន្លែង…

ខេត្តបាត់ដំបង ​៖ អតីត​តា​អាចារ្យ​ម្នាក់ត្រូវ​ស​ត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ពី​រង​នូវ​បណ្ដឹង​ចោទប្រកាន់​ថា បាន​ល្បូ​ង​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​យក​ទៅ​រំលោភ តែ​បែរជា​លូក​ច្របាច់​នាង​លេង​ជា​ល្បែង​តណ្ហា​ឡើង​ទក់​សាច់​ដោយ​សន្យា​សូក​លុយ​នាង​ចំនួន​៥០០០​រៀល កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី ០២ សីហា នៅ​ក្នុង​រោងរ​ង្គា​ស​បច្ច័យ​មួយ​កន្លែង នៅ​ក្នុង​បរិវេណ​វត្ត​មុខរា​ហ៏ ភូមិ​មុខរា​ហ៏ ឃុំ​មុខរា​ហ៏ ស្រុក​រុក្ខ​គិរី​។

របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចិន មាន អាយុ​៧១​ឆ្នាំ អតីត​អាចារ្យវត្ត​មុខរា​ហ៏ រីឯ​ក្មេង​ស្រី​រង​គ្រោះអាយុ​១២​ឆ្នាំ​ ។ របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​តា​ចិន មាន លូ​ង​លោមនាង​យក​ទៅ​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​រោងរ​ង្គា​ស​បច្ច័យ នៅ​ក្នុង​វត្ត​មុខរា​ហ៍ ខណៈ​នៅ​យប់​នោះ​ មាន​ពុទ្ធ​បរិស័ទរៀបចំ​កម្មវិធី​បុណ្យ​ដង្ហែ​ទៀនវស្សា​ចូល​ក្នុង​វត្ត​នោះ​។ ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា «​អតីត​តា​អាចារ្យ​អាយុ​៧១​ឆ្នាំ​រូប​នេះ រំលោភ​មិន​បាន​​សម្រេច​ទេ តែ​បាន​ធ្វើ​សកម្មភាព​លូក​ច្របាច់​នាង​ឡើង​ទក់​សាច់​គ្មាន​សល់​កន្លែង​ណា​ឡើយ ជា​ថ្នូរ​នឹង​ទឹក​លុយ​ចំនួន​៥០០០​រៀល​» នេះ​បើ​តាម​ការ​បំភ្លឺ​របស់​សមត្ថកិច្ច​មូលដ្ឋាន​។

លោក ឆែម ឆើត មេ​ប៉ុ​ស្ដិ៍​នគរបាលមុខរា​ហ៏ បាន​ប្រាប់​ថា ជនសង្ស័យ​អាយុ​៧១​ឆ្នាំ ឈ្មោះ ចិន មាន នេះ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប​ញ្ឈ​​ប់​ពី​ការងារ​ធ្វើ​អាចារ្យ​នៅ​ក្នុង​វត្ត​ម​ខ​រា​ហ៏​ហើយ ដោយសារ​ភាព​មិន​ស្មោះត្រង់​របស់​គាត់​នៅ​ក្នុង​វត្ត តែ​គាត់​ឆ្មក់​ចូល​វត្ត​ម្ដងម្កាល​ពេល​មានបុណ្យ​ទាន ​។ លោក​មេ​ប៉ុ​ស្ដ៏​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ជា​យប់​ដែល​មាន​ពុទ្ធ​បរិស័ទ​រៀបចំ​ពិធីបុណ្យ​ដង្ហែ​ទៀនវស្សា ហើយ​អតីត​តា​អាចារ្យ​រូប​នេះ​ក៏​បន្លំ​ចូល​វត្ត ឆក់​ឱកាស​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​ក្មេង​ស្រី​ក្នុងភូមិ​បែប​នេះ​តែ​ម្ដង​។

បើ​តាម​ប្រភព​ព័​ត៌​មាន ដែល​បាន​ស្រង់​សំដី​ក្មេង​ស្រី​រង​គ្រោះបាន​ឲ្យ​ដឹង​ថា លោកតា ចិន មាន បាន​លូ​ង​លោមនាង នាំ​ទៅ​ក្នុង​រោង​អង្គាស​បច្ច័យ​នៅ​ក្នុង​វត្ត ដែល​ជា​កន្លែង​ស្ងាត់​រួច​បញ្ចុះបញ្ចូល​រួម​ភេទ​ជាមួយ​នាង ដោយ​សន្យា​ផ្ដល់​លុយ​ចំនួន​៥០០០​រៀល ​ជា​ថ្នូរ​នឹង​ការ​មិន​ទម្លាយ​រឿងអាស្រូវ​នេះ​ឲ្យ​គេ​ដឹង​។ ប្រភព​បាន​ស្រង់​សំដី​នាង​ទៀត​ថា ពេល​នោះ​ តា​ចិន មានបាន​ប្រើ​ដៃ​លូក​តាម​ចំណង់តណ្ហា​របស់​គាត់ លុះ​ពេល​ក្រោយ​បញ្ចប់​សកម្មភាព នាង​ទៅ​ដល់​ផ្ទះ​ក៏​និយាយ​រឿង​នេះ​ប្រាប់​ជីដូន​នាង ទើបត្រូវ​ជីដូន​នាង​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តា​អាយុ​៧១​ឆ្នាំ​តែ​ម្ដង​។

ជុំវិញ​ករណី​នេះ បើ​តាម​លោក ឆែម ឆើត នាយ​ប៉ុ​ស្ដិ៍មុខរាហ៍បាន​បញ្ជាក់​ថា ក្រោយ​ប្រព្រឹត្ត​ដ៏​ព្រៃ​ផ្សៃ​ទៅ​លើ​ក្មេង​ស្រី អតីត​តា​អាចារ្យវត្ត​វ័យ​៧១​ឆ្នាំ​នេះ មិន​បាន​ឲ្យ​លុយ​នាង​តាម​ការ​សន្យា​ទេ​។ មិនតែប៉ុណ្ណោះ​ ថែម​ទាំង​គំរាម​នាង​មិន​ឲ្យ​ទម្លាយ​រឿងអាស្រូវ​នេះ​ប្រាប់​គេឯង​ទៀត​ផង​។ ប៉ុន្តែ​ពេល​នាង​ទៅ​ដល់​ផ្ទះ​ក៏​រាយ​ការ​ណ៍រឿង​នេះ​ប្រាប់​ជីដូន ទើប​ជីដូន​នាង​ប្ដឹង​ឲ្យ​ចាប់ខ្លួន​អតីត​អាចារ្យវត្ត​កំហូច​នេះ​តែ​ម្ដង​។ ពេល​នេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អតីត​អាចារ្យវត្ត​កំហូច​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ