នាយករដ្ឋមន្ត្រីកាណាដា ប្រកាសចែកផ្លូវគ្នាជាមួយភរិយា
ប្រទេសកាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដាលោកJUSTIN TRUDEAUនិងភរិយាលោកស្រីSOPHIE
ប្រទេសកាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដាលោកJUSTIN TRUDEAUនិងភរិយាលោកស្រីSOPHIE
ប្រទេសកាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដា លោកJUSTIN TRUDEAU និងភរិយាលោកស្រីSOPHIE GREGOIRE TRUDEAU ប្រកាសកាលពីថ្ងៃទី២ សីហា ពីការចែកផ្លូវគ្នា ក្រោយរៀបការអស់ពេល១៨ឆ្នាំមក។
តាមINSTAGRAM អ្នកទាំង២ថ្លែងថា បន្ទាប់ពីការពិភាក្សាគ្នានិងការពិចារណា ដោយលំបាកនានាមក យើងក៏បានសម្រេចចែកផ្លូវគ្នាតែបានបញ្ជាក់ថា នឹងនៅតែជាគ្រួសារជិតស្និទ្ធ។ អ្នកទាំង២បានស្នើសុំឲ្យគោរពជីវិតឯកជនរបស់ខ្លួន ខណៈជិតដល់ថ្ងៃវិស្សមកាលជាគ្រួសារ គ្រោងនាសប្ដាហ៍ខាងមុខ។
សេចក្ដីប្រកាសមួយរបស់ខុន្ទកាល័យនាយករដ្ឋមន្ត្រីនិយាយថា អ្នកទាំង២បានចុះហត្ថលេខាលើការព្រមព្រៀងចែកផ្លូវគ្នាដោយស្របច្បាប់ តែនោះមិនមែនជាការលែងលះគ្នាមួយនោះទេ។ ខុទ្ទកាល័យនោះបញ្ជាក់ថា លោកJUSTIN TRUDEAU អាយុ៥១ឆ្នាំនិងលោកស្រីSOPHIE GREGOIRE TRUDEAUអាយុ៤៨ឆ្នាំ ចង់ផ្ដោតលើប្រការធ្វើយ៉ាងណាឲ្យកូនៗ សុខសប្បាយរុងរឿង ដោយបន្តថាពលរដ្ឋកាណាដាជារឿងៗចង់ឃើញគ្រួសាររស់នៅជួបជុំគ្នា។
ប្ដីប្រពន្ធទាំង២តាមពិតទៅជាមិត្តនឹងគ្នាតាំងពីកុមារភាព ដោយភរិយាលោកជាអតីតអ្នកកាសែត ហើយចាប់ចិត្តស្រឡាញ់គ្នាពេលចូលរួមក្នុងកម្មវិធីមនុស្សធម៌មួយក្នុងឆ្នាំ២០០៣។ អ្នកទាំង២បន្តទាក់ទងគ្នាអស់ពេលប៉ុន្មានឆ្នាំ មុនរៀបការក្នុងឆ្នាំ២០០៥នៅទីក្រុងម៉ុងរេអាល់។ អ្នកទាំង២មានកូន៣នាក់ កូនច្បងអាយុ១៥ឆ្នាំ។
នេះជាការចែកផ្លូវគ្នាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដាមួយរូប ចាប់តាំងពីការចែកផ្លូវគ្នារបស់លោកPIERRE TRUDEAU ឪពុកលោកJUSTIN TRUDEAU ដែលបែកគ្នាជាមួយលោកស្រីMARGARET TRUDEAU ដែលទីបំផុតបានលែងលះគ្នាក្នុងឆ្នាំ១៩៨៤ ក្នុងខែចុងក្រោយនៃអាណត្តិរបស់លោក៕
ចែករំលែកព័តមាននេះ