ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្លេស្រែពក និង​ទន្លេសេសាន ទឹក​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន សូម​ប្រុង​ប្រយ័ត្ន​!

8 ខែ មុន
  • រតនគិរី

រដ្ឋបាល​ខេត្ត​រតនគីរី បាន​ចេញ​សេច​ក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាប​ថា យោង​តាម​សេចក្តីជូនដំណឹង​​ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ការ​ផ្ដល់​ព័ត៌មាន​ពី​

ខេត្តរតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគីរី នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាប​ថា យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ការ​ផ្ដល់​ព័ត៌មាន​ពី​គណៈកម្មការ​ទន្លេមេគង្គ​អំពី​បរិមាណ​ទឹកភ្លៀង និង​ធ្លាក់​នៅ​តាម​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ និង​ដៃទន្លេ​នានា ដែល​អាច​បង្ក​ឲ្យ​ទឹកទន្លេ​ហក់​ឡើង ព្រមទាំង​ស្ថានភាព​បច្ចុប្បន្ន​នៃ​កម្ពស់​ទឹក​ទន្លេស្រែពក ដោយ​ជិត​ដល់​កម្រិត​កម្ពស់​ប្រកាស​អាសន្ន (១២.៥០ ម៉ែត្រ​) និង​ទន្លេសេសាន (៨.៥០​ម៉ែត្រ​) ជា​ហេតុ​អាច​បង្ក​ឱ្យ​ក្លាយជា​ទឹកជំនន់​យ៉ាង​រហ័ស​។

ដើម្បី​បញ្ចៀស​នូវ​ការ​ខូចខាត បាត់បង់ និង​គ្រោះថ្នាក់​ផ្សេង​ៗ រដ្ឋបាល​ខេត្ត​រតនគីរី សូម​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​បណ្ដោយ​ទន្លេស្រែពក និង​ទន្លេសេសាន ដូច​ខាងក្រោម ៖

១- ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ទទួលខុសត្រូវ​ក្នុង​គ្រួសារ​រៀង​ៗ​ខ្លួន ត្រៀម​រៀបចំ​ទុកដាក់​សម្ភារៈ​ឯកសារ​សំខាន់​ៗ សត្វពាហនៈ និង​មធ្យោបាយ​ស្បៀងអាហារ​។

២- សាកសួរ និង​ទំនាក់ទំនង​អំពី​ទីទួល​សុវត្ថិភាព ដែល​នៅ​ជិត​បំផុត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

៣- ថែរក្សា​ទឹក​ស្អាត​ទុក និង​ស្បៀងអាហារ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​។

៤- ហាម​ក្មេង​ៗ​កុំ​ឲ្យ​លេង​ក្បែរ​ទឹក ចៀសវាង​ករណី​លង់ទឹក​ផ្សេង​ៗ​។

៥- ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស ចរន្តអគ្គិសនី និង​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់​។

៥- សូម​ថែរក្សា​អ្នក​ដែល​ងាយ​រង​គ្រោះ អាច​រង​ផល​ប៉ះពាល់​នៅ​ក្នុង​សហគមន៍​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​បណ្ដោយ​ទន្លេស្រែពក និង​ទន្លេ​សេ​សាន្ត ទទួល​ជ្រាប​ជា​ព័ត៌មាន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព សុខុមាលភាព ចៀសវាង​ការ​ខូចខាត បាត់បង់ ក៏​ដូច​ជា​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ