ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ​នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងអត្រាថ្មី ប៉ុន្មាន?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ចាប់ពីថ្ងៃទី១សីហា ឆ្នាំ២០២៣ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណមូលនិធិសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអត្រាថ្មី​​ រួមមាន៖…

ភ្នំពេញ​៖ ចាប់ពីថ្ងៃទី១សីហា ឆ្នាំ២០២៣ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណមូលនិធិសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអត្រាថ្មី​​ រួមមាន៖

-ពិនិត្យផ្ទៃពោះថែទាំមុនសម្រាល ចំនួន ៤លើក​ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨0 000៛ ក្នុង ១លើក

-សម្រាលកូន (នៅមូលដ្ឋានសុខាភិបាលសាធារណៈ) ​ទទួលបានការឧបត្ថម្ភៈ

ចំពោះកូនទោល ទទួលបាន ថវិកា ៤00 000៛

ចំពោះកូនភ្លោះ ទទួលបាន ថវិកា ៦00 000៛

ចំពោះកូនភ្លោះបី ទទួលបាន ថវិកា ៨00 000៛

-ការថែទាំក្រោយសំរាល ទាំងម្ដាយ និងកូន ចំនួន ៣លើក​ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨0 000៛ ក្នុង ១លើក

-ការថែទាំទារករហូតដល់អាយុ ២ឆ្នាំ ចំនួន ៧លើក ​ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨0 000៛ ក្នុង១លើក

សរុបចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុក្រោម ២ឆ្នាំ (ចំពោះកូនទោល) ទទួលបានប្រាក់ ១ ៥២0 000៛។

ចំណែក​ស្ត្រី ជាកម្មការិនីរោងចក្រ កម្មករនិយោជិត មន្ត្រីរាជការ មានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានកាត ប ស ស ក៏ទទួលបានប្រាក់ឧបត្ថម្ភ ក្នុងអត្រាថ្មីនេះផងដែរ។ កម្មការិនី កម្មករនិយោជិត និងមន្ត្រីរាជការ មានផ្ទៃពោះ សូមអញ្ជើញទៅចុះឈ្មោះនៅស្នាក់ការ ប ស ស ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយភ្ជាប់ជាមួយឯកសារ ដូចជា៖ ១-អត្តសញ្ញាណ​សញ្ជាតិខ្មែរ ២-កាត ប ស ស ៣-ប័ណ្ណគណនីប្រាក់រៀល( អេស៊ីលីដា) និង​៤-សៀវភៅ​សុខភាពមាតា។

ប.ស.ស បានបញ្ជាក់ថា ប្រសិនបើស្ត្រីម្នាក់​ មាន​ប.ស.ស និងមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ស្ត្រីមានផ្ទៃពោះនោះ អាចទទួលបានតែមួយទេ មិនអាចទទួលបានប្រាក់ឧបត្ថម្ភទាំងពីរបានទេ​។

ជាមួយគ្នានេះ ប.ស.ស ក៏បានបញ្ជាក់បន្ថែមថា បុរសមិនអាចទទួលបានប្រាក់ឧបត្ថម្ភនេះ​បានទេ គឺទទួលបានតែស្ត្រី ដែលមានបណ្ណបសស ហើយមានផ្ទៃពោះ ក្នុងកំឡុងពេលមាន​ផ្ទៃពោះ កំឡុងពេលសម្រាល និងក្រោយសម្រាលកូន និងពេលចាក់វ៉ាក់សាំងកូន ប៉ុន្តែស្ត្រី គឺនៅធ្វើការងារ​ធម្មតា បន្ទាប់ពីក្រោយសម្រាល ឬសម្រាកមាតុភាពបីខែរួច ចូលធ្វើបន្ត នឹងអាចទទួលប្រាក់​ឧបត្ថម្ភខាងលើនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ