ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​នា​ភាគ​ឦសាន​ចិន​ ស្លា.ប់​និង​បា.ត់​ខ្លួន​ជិត​​​​៦០​នាក់

8 ខែ មុន

ប្រទេស​ចិន ៖ ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ដែល​វា.យប្រហារ​ក្រុង​ប៉េ​កាំ​ង​និង​តំបន់​ជុំវិញ​ចាប់

ប្រទេស​ចិន ៖ ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ដែល​វា.យប្រហារ​ក្រុង​ប៉េ​កាំ​ង​និង​តំបន់​ជុំវិញ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​កើន​ដល់​២០​នាក់ និង​បា.ត់​ខ្លួន​៣៦​នាក់​ក្នុង​រដ្ឋធានី​ចិន​និង​តំបន់​ជិតខាង​ខេត្ត​ហ៊ឺប៉ី​​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សារព័ត៌មាន​រដ្ឋ​មួយ​។

ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​១១​នាក់​និង​បាត់​ខ្លួន​២៧​នាក់​រួច​ហើយ នៅ​តំបន់​ក្រុង​ប៉េ​កាំ​ង​ហើយ​មនុស្ស យ៉ាងតិច​៩​នាក់​ស្លា.ប់​និង​៦​នាក់​បា.ត់​ខ្លួន​នៅ​ខេត្ត​ហ៊ឺប៉ី​។

តាម​បណ្ដាញ​សង្គម​គេ​ឃើញ​រូបភាព​នៃ​ដើមឈើ​ទាំងឡាយ​ដែល​ដួលរ​លំដោយ​សណ្ដក​ប្ញ​ស និង​បណ្ដា​រថយន្ត​ក្រឡាប់​ដែល​ទឹក​ភក់​កួច​ហូរ​នាំ​យក​ទៅ ព្រមទាំង​បណ្ដា​រូបភាព​នៃ​ការ​បំផ្លាញ​និង​ជន​រង​គ្រោះ ពិសេស​នៅ​តំបន់​ភ្នំ​ជុំវិញ​ក្រុង​ប៉េ​កាំ​ង​។ នៅ​ក្រុង​ប៉េ​កាំ​ង​ក្នុង​ចំណោម​អ្នក​ស្លា.ប់មាន​ជា​ពិសេស​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​។ ម្យ៉ាងទៀត​អ្នក​ជួយ​សង្គ្រោះ​អាជីព​៤​នាក់​នៃ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ធ្លាក់​ក្នុង​ទឹក​ស្ថិត​ក្នុង​ចំណោម​អ្នក​បា.ត់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ