ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បុរស​ម្នាក់​ទិញ​កូន​កាំ​បិ​.​ត​ពី​ភ្នំពេញ​ទៅ​ចា​.​ក់​​គូស្នេហ៍​ដល់​កែប រួច​ចូល​សារភាព

2 ឆ្នាំ មុន
  • កែប

បុរស​ម្នាក់​បាន​ទិញ​កាំ​បិ​.​ត​ចុង​ស្រួច រួច​មក​ពួនស្ទាក់​លួ​.​ច​ចា​.​ក់ស​ម្លា​.​ប់​គូរ​កំណាន់​ពីក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទិញ​កាំ​បិ​.​ត​ចុង​ស្រួច រួច​មក​ពួនស្ទាក់​លួ​.​ច​ចា​.​ក់ស​ម្លា​.​ប់​គូរ​កំណាន់​ពីក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​លេខ​៣៣A ទល់មុខ​ផែ​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។ ខណៈ​ពេល​ចា​.​ក់​គូរ​កំណាន់​រួច ជនសង្ស័យ​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​តែ​ម្តង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​គង់តែ​រត់​មិន​អាច​រួចខ្លួន​ដដែល​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ម៉ៅ ពិសី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខ​របរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះជា​គូរ​កំណាន់ចិត្ត​ឈ្មោះ ខៀវ ផា​ន់​ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ង​ទី​១ ខែសីហា ឆ្នាំ​២០២៣ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​តែ​ម្នាក់ឯង ទៅ ដល់​ផ្សា​របឹង​ត្របែក ក៏​ចូល​ទិញ​កូន​កាំ​បិ​.​ត​មុខស្រួច​មួយ រួច​បាន​ដាក់​តាម​ខ្លួន ក្នុង​គោលបំណង​យក​ទៅ​ចា​.​ក់​គូរ​កំណាន់ចិត្ត​ឲ្យ​ស្លា​.​ប់​។

ជនសង្ស័យ​សារភាព​បន្ត​ថា លុះ​ពេល​ទិញ​កាំ​បិ​.​ត​រួច​ហើយ ខ្លួន​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ ហើយ​ពេល​ទៅ​ដល់​ក្រុងកែប នៅ​វេលា​ម៉ោ​៥​ជាង​ល្ងាច​បន្តិច ខ្លួន​ក៏​ចូល​ផឹក​កាហ្វេ​នៅ​ស្ថានីយ​ប្រេង​មួយ​កន្លែង នៅ​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ រហូត​ដល់​ម៉ោង​៦​ជាង​យប់ ខ្លួន​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ឃ្លាំមើល​គូរ​កំណាន់ចិត្ត​នៅ​ខាងកើត​សាលាសង្កាត់​កែប ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ដើម្បី​ចាំ​មើលផ្លូវ​គូស្នេហ៍​បណ្តូលចិត្ត លុះ​រហូត​ដល់​ម៉ោង​៧​និង​២០​នាទី​យប់ ខ្លួន​ក៏​ឃើញ​ស្រី​ស្នេហ៍​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្នាក់ឯង ដោយ​មិនដឹង​ថា តើ​គោលដៅ​នាង​ទៅ​ណា​នោះ​ទេ?​។

ជនសង្ស័យ​សារភាព​ទៀត​ថា ដោយ​ឃើញ​ដូច្នោះ ខ្លួន​ក៏​ជិះ​ម៉ូតូ​តាម​ពីក្រោយ​តិច​ៗ លុះដល់​កន្លែង​កើតហេតុ ខ្លួន​ក៏​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅ​ទន្ទឹម​នឹង​ម៉ូតូ​របស់​នាង (​ជន​រង​គ្រោះ​)​។ បន្ទាប់​មក​ខ្លួន​ក៏​មិន​បាន​និយាយ​ស្តី​អ្វី​ឡើយ ហើយ​ក៏​ដក​យក​កូន​កាំ​បិ​.​ត​មុខស្រួច​ចា​.​ក់​ទៅ​លើ​គូរ​កំណាន់​ត្រូវ​ចំ​ពីក្រោយ​ខាងឆ្វេង​មួយ​កាំ​បិ​.​ត បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​តែ​ម្តង​។

ជនសង្ស័យ​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច រូបគេ​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​សារភាព​នូវ​ទ​ង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត ចំណែក​ជន​រង​គ្រោះ​វិញ ក៏​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

នៅ​ចំពោះ​មុខ​សមត្ស​កិច្ច​ជន​បង្ក​រូប​បាន​សារភាព​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​រូបគេ​ដាច់​ចិត្ត​លើក​ដៃ​ចា​.​ក់​ប្រ​.​ហារ​គូរ​កំណាន់​នេះ ព្រោះ​រឿង​តែ​មួយ​គត់ គឺ «​ភ្លើង​ប្រចណ្ឌ​»​។ ដោយសារ​ជនសង្ស័យ និង​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា និង​ឆាត​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​៣​ថ្ងៃមុន ដែល​ការ​ទំនាស់​ពាក្យ​សំដី​នោះ ទំនង​ខាង​ស្រី​ចង់​ដោះដៃ​ពី​ខាង​ប្រុស ទើប​ខាង​ប្រុស​ដែល​កំពុង​ពោរពេញ​ដោយ​​ក្តី​ស្រឡាញ់ ក៏​កើតក្តី​ប្រចណ្ឌ​រហូត​ដាច់​ចិត្ត​ប្រើ​កាំ​បិ​.​ត​ចុង​ស្រួច​ចា​.​ក់​ប្រ​.​ហារ​នាង​តែ​ម្តង ប៉ុន្តែ​ក្រោយ​ពី​ចា​.​ក់រួច ខាង​ប្រុស​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ គឺ​សុខចិត្ត​ចូល​សារភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ