ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកាកោះ​លើក​ទី​១​ ឱ្យចៅសង្កាត់​ចោម​ចៅ​១ ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង អត់​ចូល អយ្យការ​ចេញ​ដីកា​កោះ​​លើក​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ បាន​ចេញ​ដីកាកោះ​ទៅ​លើ​ឈ្មោះ កង វង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ ជា​ចៅសង្កាត់​ចោម​ចៅ​១ មាន​ទីលំនៅ​ផ្ទះ លេខ​៣ ភូមិ​ទួល​ពង្រ សង្កាត់​ចោ​ម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ (​បន្ទប់ ង ជាន់​ទី​២) នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​៣ រសៀល ដើម្បី​សាកសួរ និង​ស្តាប់​ចម្លើយ ។

អំពី​ដំណើររឿង ៖ ​តាម​របាយការណ៍​សំយោគ​លេខ ១៥២ ២៣\​រ ប ក ចុះ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធាន​ភ្នំពេញ បាន​កសាង​សំណុំរឿង​ដែល​មាន​ដើមបណ្តឹង​ឈ្មោះ វង់ សុធា​រ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ប្តឹង​ឈ្មោះ កង វង ពី​បទ​.​អំពើ​ហិ.ង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ។ សា​ម៉ី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​ទៅ​ជាមួយ​ផង ប្រសិនបើ​មាន ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ចុង​ចម្លើយ​ឈ្មោះ កង វង មិន​បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទេ នោះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​អយ្យការ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣ ។

តំណាង​អយ្យការ​បន្ថែម​ថា រឿង​ចូល មិន​ចូល​ជា​សិទ្ធិ​របស់​ជនសង្ស័យ តែ​នីតិវិធី​របស់​ស្ថាប័ន​អយ្យការ ដីកាកោះ​លើក​ទី​១ មិន​ចូលខ្លួន ចេញ​ដីកាកោះ​លើក​ទី​២ ហើយ​បើ​ដីកាកោះ​លើក​ទី​២ មិន​ចូលខ្លួន​ទៀត​ទេ តំណាង​អយ្យការ និង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន (​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​មាន​អានុភាព ស្មើ​និង​នាំ​ខ្លួន​) ។ ដូច្នោះ​មាន​តែ​រង់ចាំ​មើល តើ​ចុង​ចម្លើយ​ពាក់​ពន្ធ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ដែល​លោក កង វង ចៅសង្កាត់​ចោម​ចៅ​១ រង​នូវ​បណ្តឹង​របស់​ភរិយា​នោះ​តទៅ​ទៀត ចូល​ឬ មិន​ចូល ! មិន​ចូល​… ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ