ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ដែល​ឈឺ​បាន​ទ​ទួ​ច​សុំ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​គិតគូរ​ដល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​បន្ថែម ពិសេស​ពួក​គាត់​ចង់បាន​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ប្រាក់ និង​សូម​ឱ្យ​គ្រូពេទ្យ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ។ លោក សុខា ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ឡើង​បាន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ប្រចាំខែ ។ លោក​ថា…

ប្រជាពលរដ្ឋ​ដែល​ឈឺ​បាន​ទ​ទួ​ច​សុំ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​គិតគូរ​ដល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​បន្ថែម ពិសេស​ពួក​គាត់​ចង់បាន​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ប្រាក់ និង​សូម​ឱ្យ​គ្រូពេទ្យ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ។

លោក សុខា ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ឡើង​បាន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ប្រចាំខែ ។ លោក​ថា គាត់​មាន​ជំងឺ​បញ្ហា​សរសៃ​ឈា​.​ម​ក្នុង​ខួរក្បាល​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​រយៈពេល​យូរ ។ គាត់​បាន​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ ក្នុង​មួយ​ខែ​ម្តង ដើម្បី​ពិនិត្យ​សុខភាព និង​ទទួល​ថ្នាំ​យក​ទៅ​ព្យាបាល​ជំងឺ​នៅផ្ទះ ។ លោក​សុខា ពោល​ថា «​ខ្ញុំ​ព្យាបាល​ជំងឺ​រយៈពេល​៣​ឆ្នាំ​ហើយ ។ កាលពី​ដំបូង​ៗ​ខ្ញុំ​មក​ពេទ្យ​មួយ​ខែ​ពីរ​ដង បន្ទាប់​មក​មួយ​ខែ​ម្តង ។ ដល់​ពេល​ឥឡូវ​ខ្ញុំ​មក​ពេទ្យ​ពីរ​ខែ​ម្តង ដោយសារ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង ។ កាលពី​ពេល​ដំឡូង​ៗ​ខ្ញុំ​មក​ពេទ្យ​ម្តង​ចំណាយ​ពី​១០០​ទៅ​៣០០​ដុល្លារ​។ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ចំណាយ​តែ​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​» ។

នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ពលរដ្ឋ​ដែល​ជា​អ្នកជំងឺ​បាន​ឡើង​មក​ពី​ខេត្ត​នានា​សឹង​ទូ​ទាំង​ប្រទេស ។ នៅ​ទីនោះ បន្ទាប់​ចូល​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ ពួក​គាត់​តម្រូវ​ឱ្យទៅ​បង់ប្រាក់​ជា​មុន ។ ការ​ចំណាយ​ពលរដ្ឋ​មាន​ផ្សេង​ៗ​គ្នា បើ​ត្រឹមតែ​បើក​ថ្នាំ​យក​ទៅ​ពិសា​នៅផ្ទះ ពលរដ្ឋ ចំណាយ​ចន្លោះ​ពី​២០​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល ។ ប៉ុន្តែ​បើ​ត្រូវ​ពិនិត្យ​បែប​វេជ្ជសាស្ត្រ​ដូច​ជា ថត ឆ្លុះ​ជាដើម​នោះ​ត្រូវ​ចំណាយ​អាច​មាន​ច្រើន​រយ​ដុល្លារ ។

លោក សុ​ណាត ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្តកំពង់ចាម មាន​ជំងឺ​ក្រពះ ។ លោក​ត្រូវ​គ្រូពេទ្យ​តម្រូវ​ឱ្យ​សុង ឆ្លុះ​ក្រពះ ក្នុង​តម្លៃ​១៥០​ដុល្លារ ។ «​ខ្ញុំ​ត្រៀម​ថវិកា​មក​ពេទ្យ​លើក​នេះ​៣០០​ដុល្លារ ។ ខ្ញុំ​ឈឺក្រពះ ដែល​មាន​អាកា​រៈ​ក្តៅក្រហាយ​ទទួលទាន​មិន​ចូល ។ ពេទ្យ​ឱ្យ​ខ្ញុំ​សុង​រក​មេរោគ និង​បារម្ភ​ពី​ការ​រលាក ឬ​ដំបៅ​ក្នុង​ក្រពះ ។ ខ្ញុំ​ឈឺ​ជាង​៥​ខែ​មក​ហើយ​»​។ បុរស​កសិករ​រូប​នេះ​និ​យា​យា​ថា «​ខ្ញុំ​មាន​ជីវភាព​ក្រីក្រ ប៉ុន្តែ​ឈឺ​ហើយ ប្រពន្ធ​ចេះ​ខំ​តែ​ប្រមែប្រមូល​លុយ​ដែល​សន្សំទុក​មក​ចំណាយ ដើម្បី​មក​ពេទ្យ​នៅ​ភ្នំពេញ​ពីព្រោះ​ព្យាបាល​នៅ​ស្រុក​កំណើត​មិន​បានជា​ស្បើយ សោះ​» ។

ទាំង​លោក​សុខា និង​លោក សុ​ណាត ថា មូលហេតុ​ដែល​ពួក​គាត់​មក​កាន់​មន្ទី​ពេទ្យ​ឯកជន​ពីព្រោះ​មន្ទីរពេទ្យ​ឯកជន​គេ​យកចិត្តទុកដាក់​ជាង​ពេទ្យ​រដ្ឋ ។ អ្នកជំងឺ​ថា ពេទ្យ​រដ្ឋ​គ្រូពេទ្យ ច្រើន​រុញ​អ្នកជំងឺ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បង្ក​ការ​លំបាក ដែល​អាច​ធ្វើ​ឱ្យ​ពួក​គាត់​យឺតយ៉ាវ​ពេលវេលា​ក្នុង​ការ​ព្យាបាល​ជំងឺ ។ លោក​សុខា​ពោល «​ខ្ញុំ​ធ្លាប់​ទៅ​ពេទ្យ​រដ្ឋ​ម្តង​គេ​ថត​នេះ ម្តង​គេ​ថត​នោះ ចុងបញ្ចប់​គេ​ចេញ​សំបុត្រ​ឱ្យ​ទិញ​ថ្នាំ​ខាងក្រៅ ។ គ្រាន់តែ​ថត​ចុះ ថត​ឡើង អស់​លុយ​ជិត​២០០​ដុល្លារ​មិន​បាន​អ្វី​សោះ​» ។

ពលរដ្ឋ​ទាំង​ពីរ​ខាងលើ​បាន​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់ ពង្រឹងគុណភាព​សេវា​សុខាភិបាល ដើម្បី​ពលរដ្ឋ​កក់ក្តៅ មិន​បារម្ភ​ពេល​ឈឺ​ថ្កាត់ ។ ពលរដ្ឋ​សូម​ឱ្យ​ថ្លៃ​ព្យាបាល​ជំងឺ​មាន​ភាព​សម​ស្រប​នឹង​សេដ្ឋកិច្ច​ពលរដ្ឋ​ធ្វើ​យ៉ាងណា​កុំឱ្យ​នៅ​ពេល​ពលរដ្ឋ​មាន​ជំងឺ​ម្តង​ៗ ត្រូវ​លក់​របរ​របស់​ដូច​ជា ដីស្រែ​ចម្ការ គោក្របី យក​មក​ព្យាបាល​ជំងឺ​នោះ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី រដ្ឋាភិបាល​កន្លង​មក​បាន​បង្កើត បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហាត់​កាត់ ថា ប​.​ស​.​ស ដើម្បី​ជួយ​ដល់​ប្រជាជន ហើយ វា​ក៏​គ្របដណ្តប់​ផង​ដែរ ដល់​ការ​ថែទាំ​សុខភាព ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ដែល​បារម្ភ​អំពី​ការ​ចំណាយ សុខភាព​អាច​ពិភាក្សា​ការ​ចុះ​ឈ្មោះ​ជាមួយ​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ​អោយ ឬ​ក៏​ទំនាក់ទំនង​ទៅ​កាន់​ប​.​ស​.​ស ដើម្បី​ទទួល​បាន​បណ្ណ​ប​.​ស​.​ស នេះ ។

រដ្ឋាភិបាល​អាណ​ត្តី​៧ នឹង​បង្កើត​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០២៣​នេះ ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៣ កក្កដា ជា​ផ្លូវការ ។ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី ដែល​មាន លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ ប​ច្ច​កោណ​ក្នុង​ការ​ដឹកនាំ​ប្រទេស ។

សម្តេច​តេ​ជោ​ថា យុទ្ធសាស្ត្រ​ប​ច្ច​កោណ​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ជាង​យុទ្ធសាស្ត្រ​ចតុកោណ ដែល​សម្តេច​បាន​ដឹកនាំ​ទៅ​ទៀត ៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ