ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយឆក់ជីវិត៣នាក់លើដងផ្លូវជាតិលេខ៦

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​មនុស្ស៣នាក់​បាន​ស្លា.ប់​ និ​ង​ម្នាក់​ទៀត​រង​របួសធ្ងន់នៅ​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ជាមួយ​ម៉ូតូ និង​កង់​ពី​ក្រោយ​ កាលពី​ព្រឹកថ្ងៃ​​ទី១០ ឧសភា នៅ​លើ​ផ្លូវ ជាតិ​លេខ៦ ក្នុងស្រុក​សូ​ទ្រ​និគមចម្ងាយ​ប្រមាណ​៣០គីឡូម៉ែត្រភាគ​ខាងកើត​ក្រុង​​សៀម​រាប​។ ​សមត្ថកិច្ច​ប៉ូលិស​​និយាយ​ថា ​អ្នកបើកបរ​រថ​យន្ដ​ត្រូវ​បាន​ចាប់ខ្លួន​

ខេត្តសៀមរាប ៖ ​មនុស្ស៣នាក់​បាន​ស្លាប់​ និ​ង​ម្នាក់​ទៀត​រង​របួសធ្ងន់នៅ​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ជាមួយ​ម៉ូតូ និង​កង់​ពី​ក្រោយ​ កាលពី​ព្រឹកថ្ងៃ​​ទី១០ ឧសភា នៅ​លើ​ផ្លូវ ជាតិ​លេខ៦ ក្នុងស្រុក​សូ​ទ្រ​និគមចម្ងាយ​ប្រមាណ​៣០គីឡូម៉ែត្រភាគ​ខាងកើត​ក្រុង​​សៀម​រាប​។ ​សមត្ថកិច្ច​ប៉ូលិស​​និយាយ​ថា ​អ្នកបើកបរ​រថ​យន្ដ​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ព្យាយាម​រត់គេចពី​ការ​ទទួល​ខុស​ត្រូវ​ ។

​អធិការរង​ប៉ូលិស​ស្រុក​សូទ្រ​និគមលោក​អនុ​សេនីយ៍ឯកសួន សា​រ៉ាំ ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ ដែល​ទៅ​ធ្វើ​កំណត់​ហេតុ​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់ថា គ្រោះ​​ថ្នាក់កើតឡើង​នៅ​វេលា​ម៉ោង​៧ និង៣០នាទីព្រឹក​ថ្ងៃ​ទី១០ ឧសភា ក្នុងភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រ​និគម បង្ក​ឡើង​ដោយ​រថយន្ដម៉ាក​ហ៊ី​យាន់​ដាយ​ចំណុះ​២តោន​កន្លះ ពណ៌​ស ពាក់ស្លាក​លេខភ្នំ​ពេ​ញ៣B ០៥៩៩ បើក​បរ​ដោយ​ឈ្មោះមាំ​ង ម៉េ​ង​ហ៊ួ​ត ភេទ​ប្រុស អាយុ​១៩ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ប្អៀរ ខេត្ដ​កំពង់​ឆ្នាំង ។ រថ​យន្តបុកម៉ូតូម៉ាក​វ៉េវស៊េរី២០០៥ និង​កង់ពី​ក្រោយ​ទាំង​កម្រោល ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើ​រស្រប​ទិសគ្នា​ពី​លិចទៅ​កើត​ជា​ហេតុ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​រប៉ាត់រប៉ាយ​ទៅ​លើដងផ្លូវ​មុន​នឹង​ត្រូវ​កង់​រថយន្ដ​កិន​ស្លាប់​។​    ​

លោក​​បន្ថែម​ថា ​ឧបទ្ទវហេតុ​នោះ​​បណ្ដាល​​ឱ្យ​មនុស្ស​បី​នាក់​ស្លាប់​ ក្នុង​នោះ​ម្នាក់​ជា​កុមារអាយុ ៣ឆ្នាំ និង​ម្នាក់​ទៀត​រង​របួស​ជា​ទម្ងន់​កំពុង​ទទួល​ការសង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ ។ ជន​រង​គ្រោះ​១-ឈ្មោះសាត សំ​អូន ភេទស្រី អាយុ​៤៤​ឆ្នាំ រស់​នៅ​​​ភូមិ​ថ្លា​ត ឃុំ​ខ្ជា​ស់ ស្រុក​សូទ្រនិគម «ជា​អ្នក​ជិះ​កង់» ទី​២-ឈ្មោះស្មាន គង់ ភេទ​ស្រី អាយុ​៦៧ឆ្នាំ រស់នៅ​ភូមិបល​័ង្ក ឃុំ​លា្វ​ងប្ញស្សី ស្រុក​ជីក្រែង ខេត្ដសៀមរាប ទី៣-ឈ្មោះឆាត វិស័យ ជា​កុមា​រា អាយុ៣ឆ្នាំ និង​ទី-៤ឈ្មោះចិន គុ​ន្ធា ភេ​ទ​ស្រី អាយុ២២ឆ្នាំ «ជា​អ្នក​បើក​ម៉ូតូ» រស់​នៅ​​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម​រង​របួសធ្ងន់​ ។

សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ប្រាប់​ភ្លាម​ៗ​អំពី​មូលហេតុ​​នៃ​គ្រោះថ្នាក់នោះ​ទេ ប៉ុន្ដែ​បើ​យោង​តាម​ចម្លើយរបស់​អ្នកបើកបរ​​ប្រាប់​សមត្ថកិច្ច​ថា រថយន្ដ​របស់​​គេ​ ព្រម​ទាំង​ម៉ូតូ​វ៉េវ និង​កង់​របស់​ជន​រង​គ្រោះ​បាន​បើក​ស្រប​ទិស​គ្នាពី​លិចទៅ​កើត ។ ពេលដល់​ចំណុច​កើតហេតុ​មាន​រថ​យន្ដ​កា​មរី​ឆ្លាម​មួយ​គ្រឿង​​បើក​វ៉ា​ពីក្រោយ ហើយ​គេចរថយន្ដ​ធំ​មួយ​គ្រឿង​ដែល​បើកប​ញ្ច្រាស​ទិស​គ្នាបណ្ដាល​ឱ្យ​រេ​ចង្កូតមក​មុខ​រថយន្ដ​របស់​​គេ ។ ​ក្នុង​ស្ថាន​ភាព​បែបនេះ រូបគេបង្ខំចិត្ដ​ងាក​ចង្កូត​ចេញ​បន្ដិច​ ហើយ​បុក​ម៉ូតូ​ជន​រង​គ្រោះ​​ពេញ​ទំហឹង​​ពីក្រោយ​ខ្ទាត​ទៅ​បុក​កង់​មួយគ្រឿងទៀត ​​បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់ និង​របួស​បែបនេះ​។

​សមត្ថកិច្ច​ប៉ូលិ​សបន្ថែម​ថា ​សមត្ថកិច្ច​កំពុង​តែជម្រុញឱ្យ​សមា​ជិក​សាច់​ញាតិជន​រង​គ្រោះ ​ដាក់​ពាក្យបណ្ដឹង​ទាមទារ​សំណង​ទៅ​តាម​ផ្លូវ​ច្បាប់ ចំណែក​អ្នកបើករថយន្ដ​បង្កហេតុ​នឹង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធី ៕