ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើមេឃនៅតែបន្តភ្លៀង ទឹកហូរបាក់ដីភ្នំកាន់​តែ​ធំ​​​នឹង​​អាចក្លាយ​​ទៅជា​ជ្រោះ​​

1 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លោក​អ៊ិ​ន សៅ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​ ​បានដឹកនាំកម្លាំងចុះទៅ​​ពិនិត្យ​​នៅ​ចំណុច​ភ្នំ​កែប​ធំ ដែល​បាន​បាក់​ដីភ្នំ​តាំងពី​កំពូល​លើ​រហូត​​ដល់​ក្រោម…

ខេត្ត​កែប ៖ លោក​អ៊ិ​ន សៅ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​ ​បានដឹកនាំកម្លាំងចុះទៅ​​ពិនិត្យ​​នៅ​ចំណុច​ភ្នំ​កែប​ធំ ដែល​បាន​បាក់​ដីភ្នំ​តាំងពី​កំពូល​លើ​រហូត​​ដល់​ក្រោម ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។ ហើយ​បើ​មេឃ​នៅ​តែ​ភ្លៀង​ធ្លាក់​នោះ ​នឹង​ធ្វើ​ឱ្យ​ទឹក​​​​ពីលើ​​ភ្នំ​នោះ​អាច​ហូរ​បាក់​ដី​ភ្នំ​កាន់តែ​ធំ ហើយនឹង​អាច​ក្លាយជា​ជ្រោះមិនខាន ដែល​ករណី​នេះ គឺ​​មិន​ធ្លាប់​មានទេពី​មុន​មក​ ។

លោក​អ៊ុយ ជីវ ប្រធាន​ការិយាល័យ​ទទួល​ឃ្លាំមើល​ឧទ្យាន​ជាតិ​កែប​បាន​និយាយ​​ឱ្យ​​ដឹង​ថា​ អំណាច​នៃ​ការ​បាក់​ដី​ភ្នំ​ហូរ​ច្រោះ​ដី​តាំងពី​កំពូលភ្នំរហូត​ដល់​ក្រោម បើ​គិត​ជា​ប្រវែង​មាន​ចំនួន​800​ម៉ែត្រ ។​លោក​​បន្ត​ថា ការ​បាក់​ដី​ភ្នំ​នេះ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ។

លោក​អ៊ុយ ជីវ និយាយ​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង ទឹក​ហូរ​បាក់ដី​ភ្នំ​នេះ​ មាន​ចំនួន​៦​កន្លែង​ផ្សេង​ៗ​
គ្នា តែ​៤​កន្លែង​នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប និង​2​កន្លែង​ស្ថិត​នៅ​សង្កាត់​ព្រៃធំ ។ បើ​មេឃ​នៅ​តែ​ភ្លៀង​ធ្លាក់​បន្ត​ទៀត​នឹង​ធ្វើ​ឱ្យ​ទឹក​ហូ​ពី​ភ្នំ​នោះ អាច​ហូរ​បាក់​ដី​ភ្នំ​កាន់តែ​ធំ ហើយនឹង​អាច​ក្លាយជា​ជ្រោះ​​មិនខាន​ ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​សង្កាត់​ព្រៃធំ​និយាយ​ថា ការ​បាក់​ដី​ភ្នំ​នោះ​កើតឡើង​កាលពី​យប់​ថ្ងៃ​២៩ ខែ​កក្កដា ម្ល៉េះ ព្រោះ​កាល​ណោះ ភ្លៀង​ខ្លាំង​ហើយ​ស្នូរ​សន្ធឹក​ទឹក​ហូរ និង​បាក់​ដុំ​ថ្ម​គួរ​អោយ​ខ្លាច ហូរ​ចុះ​ពីលើ​ភ្នំ​បណ្ដាល​អោយ​ខូចខាត​ផ្លូវ​វាង​ក្រុង​បន្ថែម​ទៀត​ផង ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

សូមរំលឹកថា៖ ជំនន់​ទឹកភ្លៀង​! លិចលង់​ផ្ទះសម្បែង និង​ផ្លូវជាតិ​លេខ​៣៣ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ