ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ម្សិលម៉ិញនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីក្រុមហ៊ុនកាស៊ីណូមួយកន្លែងយីហោ «ហូលីដេផាលេស»ថា មានករណីភ្ញៀវជនជាតិថៃវ័យចំណាស់ម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិតនៅក្នុងបន្ទប់លេខ៧០៨៤ ជាន់ទី៨។
សេចក្តីរាយការណ៍បន្តថា ភ្ញៀវជនជាតិថៃរូបនោះមានឈ្មោះ YONGSAK EKPRACHY ASAKUL ភេទប្រុស អាយុ៦៥ឆ្នាំ កាន់លិខិតឆ្លងដែនត្រឹមត្រូវ ចូលមកទេសចរណ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហើយទាក់ទិននឹងការបាត់បង់អាយុជីវិតជនរងគ្រោះនេះផងដែរ ត្រូវបានស្ត្រីជាជនជាតិវៀតណាមម្នាក់បំភ្លឺជូនសមត្ថកិច្ចឱ្យដឹងថា នាងមានអាយុ២៩ឆ្នាំ បានចូលមកប្រទេសកម្ពុជានៅអំឡុងឆ្នាំ២០០០ និងមកស្នាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់ខែឧសភា ឆ្នាំ២០២៣ នាងបានទៅរស់នៅក្នុងក្រុងប៉ោយប៉ែត ដោយជួលបន្ទប់ស្នាក់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នារីខាងលើបន្តថា លុះដល់វេលាម៉ោងប្រមាណ២យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវជនជាតិថៃម្នាក់បានទាក់ទងមកនាងតាមរយៈប្រព័ន្ធតេឡេក្រាមថា ឲ្យទៅគេងជាមួយគេនៅក្នុងក្រុមហ៊ុនកាស៊ីណូ «ហូលីដេ ផាលេស» មួយយប់។ ពេលនោះ នាងបានទៅជួបភ្ញៀវដែលទាក់ទងមក ហើយភ្ញៀវនោះក៏ឲ្យនាងចូលទៅគេងជាមួយបុរសម្នាក់ទៀតដែលជាជនជាតិថៃ (ជនរងគ្រោះ) នៅក្នុងបន្ទប់លេខ៧០៨១៤ ជាន់ទី០៨ នៃអគារប៉ាណូរ៉ាម៉ា ស្ថិតក្នុងកាស៊ី «ណូហូលីដេផាលេស»។
នារីជាជនជាតិវៀតណាមរូបនោះបានបញ្ជាក់ទៀតថា ពេលនិយាយត្រូវរ៉ូវគ្នាហើយ លុះវេលាម៉ោងប្រហែល២និង៥០នាទីយប់ នាងក៏បានចូលទៅគេងជាមួយបុរសជាជនជាតិថៃ ហើយបុរសវ័យចំណាស់ជនជាតិថៃរូបនោះ ចាប់ផ្តើមបបួលនាងឡើងឋានសួគ៌បានសម្រេចតែម្តងគត់ បន្ទាប់មកបុរសរូបនោះចុះពីលើបង្គ.ង ហើយទៅឈរផ្អែកនឹងជញ្ជាំងបន្ទប់ ធ្វើហាក់ដូចជាអស់ថាមពលពីក្នុងខ្លួនរលីងអ៊ីចឹង។

នារីជនជាតិវៀតណាមខាងលើបន្តទៀតថា ពេលនោះនាងក៏ក្រោកពីដំណេកដើរចូលទៅក្នុងបន្ទប់ទឹក លុះមួយសន្ទុះនាងក៏ចេញពីបន្ទប់ទឹកមកវិញ ហើយក៏ឃើញបុរសរូបនោះអង្គុយបិទភ្នែកផ្អែកនឹងជញ្ជាំងវិញម្តង។ គ្រានោះនាងក៏បានដាស់គាត់ ដោយយកដៃទៅអង្រួនជង្គង់ តែបុរសរូបនោះនៅស្ងៀមមិនព្រមឆ្លើយតបវិញនោះទេ។ នៅពេលឃើញដូច្នោះ នាងក៏ចេញ និងទៅប្រាប់សន្តិសុខដែលយាមប្រចាំការនៅទីនោះឲ្យជួយមើលតែម្តង។ ខណៈពេលដែលសន្តិសុខទៅដល់ ក៏បានស្ទាបមើលដង្ហើម ជីពចរ និងចង្វាក់បេះដូង ស្រាប់តែឃើញថា អត់មានចលនាអ្វីបន្តិចសោះឡើយ ពោលគឺបុរសជនជាតិថៃរូបនោះបានផុតដង្ហើមបាត់ទៅហើយ (មិនខុសពាក្យថា ស្លា.ប់លើបង្គ.ង) ។
បើតាមសាក្សីមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ទៀត បានរៀបរាប់ថា ជនរងគ្រោះមានជំងឺបេះដូង ប៉ុន្តែនៅពេលសមត្ថកិច្ចពិនិត្យនៅក្នុងកាបូបរបស់គាត់ ស្រាប់តែរកឃើញមានថ្នាំជំនួយផ្លូ.វភេ.ទចំនួន៣គ្រា.ប់នៅក្នុងកាបូបនោះទៀតផង នោះស.បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ជនរងគ្រោះពិតជាស្លា.ប់បា.ត់ប.ង់ជីវិតនៅលើបង្គ.ងពិតមែន ហើយមូលហេតុតែមួយគត់ គឺបណ្តាលមកពីប្រើថ្នាំជំនួយផ្លូ.វភេ.ទ ដែលធ្វើឲ្យប៉ះពាល់ដល់ជំងឺបេះដូង។
ក្រោយពេលកើតហេតុ សា.កស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅក្នុងវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ រង់ចាំប្រគល់ជូនក្រុមគ្រួសារ ឬសាច់ញាតិមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៃព្រះរាជាណាចក្រថៃ៕
ចែករំលែកព័តមាននេះ