ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូ​ បត់​ឆ្លងផ្លូវ​ មិន​ប្រយ័ត្ន បុ​​ករង​រ​បួ​​ស​​ធ្ងន់ស្រាល ៣​នាក់

9 ខែ មុន

ខេត្តព្រៃវែង ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ និង​ម៉ូតូ ដោយ​បុរស​ម្នាក់ រួម​និង​ក្មេង​ស្រី​ម្នាក់​ទៀត បើកបរ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត បើកបរ​ដោយ​យុវជន​ម្នាក់…

ខេត្តព្រៃវែង ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ និង​ម៉ូតូ ដោយ​បុរស​ម្នាក់ រួម​និង​ក្មេង​ស្រី​ម្នាក់​ទៀត បើកបរ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត បើកបរ​ដោយ​យុវជន​ម្នាក់ បុ​​ក​គ្នា បណ្ដាល​ឱ្យ​រង​​រ​បួ​​ស​ ​ទាំង​សងខាង ត្រូវ​បាន​នគរបាល​ខេត្តព្រៃវែង ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ នៅ​កន្លែង​កើតហេតុ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៧ និង០៥នាទី​ព្រឹកថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​លើ​ផ្លូវ​កៅស៊ូ ៣១៣ ភូមិ​តា​គោក ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ឌុ​ង ទន់ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ (​រង​​រ​​បួ​​ស​​ធ្ងន់​) រស់នៅ​ភូមិ​តា​គោក ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ONG 202 1.210 បើកបរ​ពី​កើត​ទៅ​លិច រួម​ដំណើរ​ដោយ​ឈ្មោះ មូល លី​ដា ភេទ​ស្រី អាយុ ៦​ឆ្នាំ (​​រ​​បួ​​ស​​ស្រាល​) រស់នៅ​ភូមិ​តា​គោក ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ជិះ​បញ្ច្រាសទិស​គ្នា ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម សេរី​ឆ្នាំ២០២២ ពាក់ស្លា​ក​លេខ ​ព្រៃវែង 1I-7412 បើកបរ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ធី ថេ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ (​រង​​រ​​បួ​​ស​​ធ្ងន់​) រស់នៅ​ភូមិ​ចាន់​រ៉ា ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

បច្ចុប្បន្ន អ្នក​រង​​រ​​បួ​​សទាំងអស់ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តព្រៃវែង ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង២​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ​កោង ដើម្បី​ដោះស្រាយគ្នា ​ពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ